រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំសន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…
Author: srbreaking
ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ
សៀមរាប៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បានបន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សប្ដាហ៍ទី២ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន។ លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំងបន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងជាក់ស្ដែង។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប
សៀមរាប៖ កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០ នាទីរសៀល នៅវីដេអូខនហ្វឺរិន សាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់…
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online
ខេត្តសៀមរាប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ វេលាម៉ោង០៨នឹង០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ។ ដោយបានការចូលរួមពី លោក–លោកស្រី ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង–ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ផងដែរ។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច…
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ!
សៀមរាប៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៩និង៥៨នាទីអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកCBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ផ្លាកលេខបន្ទាយមានជ័យ 1N.2700 ថាទៅទិញបាយហូប ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានអោយសោរម៉ូតូទៅជនសង្ស័យក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប…
បច្ច័យប្រមាណជាង៣៧លានរៀល និងស្បងចីវ ដែលចេញពីអង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រះសិអារ្យ សម្រាប់កសាងសាលាធម្មសភា
ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៥ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះ វត្តព្រះព្រះសិអារ្យទាំងអស់បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងសាលាធម្មសភា សាលាឆាន់ ក្នុងវត្តព្រះសិអារ្យ ដែលស្ថិតនៅ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ ។ ព្រះយសោធរញ្ញាណ ឡោម សុឈាត បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា…
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមមេធាវី ពិស្សុត សម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ និងបងប្អូនជនភៀសសឹក
នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានទទួលជួបសំណេះសំណាល និងទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីឯកឧត្តម ហាក់ សុភារិទ្ធ ទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីពិស្សុត និងសហការី សម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហាក់ សុភារិទ្ធ និងសហការី ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ…
ចង្ហាន់ ធ្លាប់ឆាន់សោះបែរជាចង់បង្ហោះ សាធារណៈ លោកបង អតីតចៅអធិការវត្តភ្នំរាប ចុងក្រោយមានអីត្រូវសមត្ថកិច្ចខេត្តកំពត បញ្ជូនទៅតុលាការបានសម្រេច លោកបងពិតជាសូយមែន….!
ខេត្តកំពត៖ កម្លាំងនគរបាលខេត្តកំពត បានបញ្ជូនជនសង្ស័យឈ្មោះ សុត ដាវី អតីតចៅអធិការវត្តភ្នំរាបទៅកាន់ សាលាដំបូងខេត្តកំពត កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធករណីលួចមានស្រីស្នេហ៍យ៉ាងផ្អែមល្ហែម ហើយ គំរាមកំហែងហែកកេរ្តិ៍បង្ហោះរូបអាក្រាតកាយជាសាធារណ ម្ហូបដែលខ្លួនធ្លាប់ឆាន់ ។ យោងតាមលោក ដាន វុត្ថាស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់អ្នកសារព័ត៍មានថា ការបញ្ជូនជនសង្ស័យរូបនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានសាកសួរ និងកសាងសំណុំរឿងរួចរាល់ ស្របតាមបណ្តឹងរបស់ដើមបណ្តឹង។ ជនសង្ស័យឈ្មោះ សុត ដាវី ភេទប្រុស អាយុ៣៥ឆ្នាំ …
អាវុធហត្ថខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យ ០១នាក់ ករណី ហិង្សាដោយចេតនាទៅសាលាដំបូងខេត្ត
ខេត្តសៀមរាប៖ កម្លាំងជំនាញការិយាល័យ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូង នៅវេលាម៉ោង២៣និង៣០នាទី កាលពីទី០៥ ខែតុលា ឆ្នាំ២០២៥ ។ ករណីហិង្សាប្រព្រឹត្តនៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជនសង្ស័យ៖ ឈ្មោះ វ៉ាន់ សុខថេប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន មានទីនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះដែលដោយមានការសម្របសម្រួលពី ឯកឧត្តម…
ស្នងការនគរបាលខេត្តសៀមរាប ចូលរួមសំណេះសំណាលនិង ប្រគល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នេះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសំណេះសំណាល និងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ នៅវត្តទេពពោធិវង្ស(ហៅវត្តថ្មី) ដែលស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សូមបញ្ជាក់ផងដែលថា ចំពោះការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង សាមុីខ្លួនត្រូវភ្ជាប់ឯកសារមួយចំនួនរួមមាន៖ ១– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់ កំណើត…
