មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាបអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាប ។ ខ្លឹមសារប្រជុំ ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទី រូបវន្តបុគ្គល។ ៣–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់​ ព្រមលើពិធីសារទីមួយធ្វើ…

ឯកឧត្តម ប្រាក់ សោភ័ណ ជម្រុញ ឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះទឹកជន់លិច

ខេត្តសៀមរាប៖ នាថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០១២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ក្នុងខេត្តសៀមរាប។ ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ស្រុក ពួក នៃខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន​ ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស…

ពិធីបួងសួងសុំសេចក្តីសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ វត្តព្រះសិអារ្យ ក្នុងបរិវេនប្រាសាទបាយ័ន ទឹកដីអង្គរដ៏អច្ឆរិយៈនៃកម្ពុជា

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅវត្តព្រះសិអារ្យ នីបរិវេណប្រាសាទបាយ័នទឹកដីអង្គរដ៏អច្ឆរិយៈនៃកម្ពុជា បានធ្វើពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមានការនិមន្តចូលរួមពីព្រះតេជគុណ ព្រះយសោធញាណ ឡោម សុឈាត ព្រះរាជាគណៈកិត្តិយសនិងជា ព្រះចៅអធិការវត្តព្រះសិអារ្យ រួមនឹងភិក្ខុសង្ឃជាច្រើនអង្គ និង ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯកធូ សារឿន និងលោកជំទាវ ឯកឧត្តមឧត្តមសេនីយ៍ទោ សាយ រិទ្ធិស័ក្ក និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់…

ពិធីបង្សុកូល បានធ្វើឡើងដោយ ក្រុមគ្រួសារត្រកូល ឯក ហើយបានមូលមតិគ្នាប្រារព្វធ្វើកម្មវិធីក្នុងវត្តតាហង្សសារ៉ារ៉ាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ញាតិមិត្តបងប្អូនក្រុក្រុមគ្រួសារ ត្រកូល ឯក បានមូលមតិគ្នា ផ្តើមកម្មវិធីបង្សុកូលនេះ ធ្វើឡើង នៅវត្តតាហង្សសារ៉ារ៉ាម  ដែលស្ថិតក្នុងភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប  ។ ក្នុងគោលបំណង របស់ក្រុមគ្រួសារត្រកូលឯក ទាំងអស់ គឺដើម្បីឧទ្ទិសកុសល ជូនដល់ញាតិការទាំង៧សន្ដាន រួមទាំងជីដូន ជីតា ជិតឆ្ងាយ ទាំងអស់ ដែលបានចែកឋាន ទៅហើយនោះ បានទទួលនូវ ភោជនីយ៍អាហារ ដែលបានវេរ…

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បើកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាព

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង០៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ០២នាក់ ស្មើនិងថវិកាសរុបចំនួន ១២,០០០,០០០៛ (ដប់ពីរលានរៀល) និងថវិកាឧបត្ថម្ភគោលនយោបាយជូនដល់គ្រួសារមន្ត្រីនគបាលមរណៈចំនួន ០៥នាក់ ស្មើនិងថវិកាសរុបចំនួន ១០៣,៤៨៧,៨៧០៛ (មួយរយបីលាន បួនរយប៉ែតសិបប្រាំពីរពាន់ប្រាំបីរយចិតសិបរៀល)។…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

រាជធានីភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដមSardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៥

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង០៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ…

រដ្ឋបាលខេត្តសៀមរាប កាន់បិណ្ឌវេនទី១០ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងប្រតិទិនសូរិយាគតិ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ដែលជាឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា ក្នុងកម្មវិធីដែលបានគ្រោងទុក រដ្ឋបាលខេត្តសៀមរាប ត្រូវបានទទួលកាន់វេនទី១០ នៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយមានការអញ្ជើញពីឯកឧត្តមលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត…

លោក នួន ពុទ្ធារ៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងាររវាងក្រុងសៀមរាប និង ប្រតិភូ ក្រុងផឹងចូវ

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប អមដំណើរដោយ លោកអភិបាលរងក្រុង ថ្នាក់ដឹកនាំការិយាល័យ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុងផឹងចូវ ដឹកនាំដោយ លោក លាវទុន អគ្គលេខាធិការបក្សក្រុងផឹងចូវ និង ជាអគ្គលេខាធិការគណៈកម្មាធិការបក្ស នៃតំបន់ឧស្សាហកម្ម ផលិតសម្ភារៈថ្មី នៃសួនឧស្សាហកម្ម ប្រេងឥន្ធនៈ និងគីមីវិទ្យា ព្រមទាំងប្រតិភូ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុង…

អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានានៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងនោះដែរក៏បានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង…