សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានជូនចំពោះវីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពនៅវត្តរាជវត្តរាជបូណ៌ ក្រុងសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២៥ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និង ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា–ថៃ ក្នុងការឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រខ្មែរគ្រប់ជំនាន់។ ពិធីបុណ្យទក្ខិណានុប្បទាន មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាអមដំណើរដោយលោកជំទាវ ខេង សំវ៉ាដា ប្រាក់ សុខុន សមាជិការដ្ឋសភា និង ជាអនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ព្រមទាំងក្រុមការងារ…

យុវជនស្ម័គ្រចិត្ត ៣៨នាក់ សហការគ្នារៀបចំវេទិកាពិភាក្សាស្តីពីការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញនៅខេត្តសៀមរាប

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមយុវជន និងកុមារស្ម័គ្រចិត្តចំនួន ៣៨នាក់ មកពីវិទ្យាល័យចំនួន៥ នៅខេត្តសៀមរាប បានរួមគ្នារៀបចំវេទិកាពិភាក្សាមួយស្តីពីការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់យុវជនក្នុងការចូលរួមការពារកុមារពីការរំលោភបំពានតាមអនឡាញ និងចែករំលែកចំណេះដឹងទៅកាន់សហគមន៍។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពរបស់ក្រុមយុវជននិងកុមារស្ម័គ្រចិត្ត។ លោកស្រីបានចាត់ទុកសកម្មភាពនេះថាជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបរិបទសង្គមបច្ចុប្បន្ន ដែលមានការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមបណ្ដាញសង្គម។ លោកស្រីបានជំរុញឱ្យយុវជនបន្តចូលរួមអប់រំ និងផ្សព្វផ្សាយទៅកាន់សាលារៀន និងសហគមន៍ផ្សេងៗទៀត។ ជាមួយគ្នានោះលោកស្រីក៏បានស្នើទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឱ្យបង្កើនចំនួនយុវជនស្ម័គ្រចិត្ត និងជួយជំរុញការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីបញ្ហាទាំងនេះ។ សូមជម្រាបថា…

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តអំពាវឲ្យឪពុកម្ដាយ អាណាព្យាបាលសិស្សត្រូវយកចិត្តទុកដាក់ ក្នុងការតាមដានការសិក្សារបស់កូន

ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីជួបជុំឪពុក ម្ដាយ និង ពិព័រណ៍ស្នាដៃសិស្ស ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃសៅរ៍ទី៣០ ខែសីហា ឆ្នាំ ២០២៥លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបចូលរួមជាគណៈ អធិបតី ក្នុងកម្មវិធី ជួបជុំឪពុកម្ដាយ និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៥ នៅអនុវិទ្យាល័យ អរញ្ញរង្សី ដែល ជាសាលាជំនាញថ្មីទីមួយក្នុងខេត្តសៀមរាប ស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុក…

ជំនួបសម្តែងការគួរសម រវាងឯកឧត្តម អភិបាលខេត្តជាមួយប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអនុញ្ញាតឱ្យលោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៉ី ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាបចូលជួបសម្តែងការគួរសម នៅបន្ទប់ប្រជុំសាលាខេត្ត។ លោក ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈអភិបាលខេត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងបានអនុញ្ញាតឱ្យលោកនិងក្រមការងារបានជួបនាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ លោក ប្រធានការិយាល័យកុងស៊ុលជប៉ុនក៏បានជូនពរឯកឧត្តម អភិបាលខេត្តក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គល ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប

ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសណ្ឋាគារបាយ័នអេរ៉ា ខេត្តសៀមរាប មានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ និងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ កិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប នេះជាជំហានដ៏សំខាន់មួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ពង្រឹងកិច្ចសហការចែករំលែកបទពិសោធន៍ពីគ្នា និងបង្កើនប្រសិទ្ធភាពការងារ

នៅក្នុងពិធីបិទវគ្គបំប៉នស្ដីពីការពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តចំនួន ៤ នៅថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី–ខេត្ត ជាពិសេសខេត្តដែលស្ថិតនៅក្នុងភូមិភាគតែមួយ ត្រូវរួមគ្នាពង្រឹងកិច្ចសហការតាមរយៈការចែករំលែកបទពិសោធន៍ការងារប្រចាំថ្ងៃ ដើម្បីបង្កើនចំណេះដឹងសម្រាប់យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន។ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានណែនាំដល់មន្ទីរព័ត៌មានរាជធានី–ខេត្ត ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងត្រួតពិនិត្យមន្ត្រីរបស់ខ្លួន ពិសេសមន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍ ដោយជំរុញឱ្យពួកគាត់មានការចែករំលែកចំណេះដឹងដល់អ្នកបន្តវេន។ ត្រូវពង្រឹងគុណភាពការងារ និងសមត្ថភាពមន្ត្រីទាំងអស់ តាមរយៈការបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ ដោយផ្ដោតសំខាន់លើការងារព័ត៌មាន និងបន្តជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងសមិទ្ធផលនានារបស់ខេត្ត ដែលជាចំណុចសំខាន់មួយក្នុងការរួមចំណែកទប់ស្កាត់…

លុបបានសម្រេច ! ទីបំផុតត្រពាំងបូរាណឈ្មោះត្រពាំងវៀនត្រូវលុបបានដោយជោគជ័យ

ចេញផ្សាយ៖ថ្ងៃអាទិត្យទី២៤ខែសីហាឆ្នាំ២០២៥ ខេត្តសៀមរាប៖ ត្រពាំងបូរាណមួយយ៉ាងធំហៅ ត្រពាំងវៀន ស្ថិតនៅចំកណ្តាលក្រុងសៀមរាប ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបត្រូវបានបុគ្គលដែលអះអាងថា៖ ម្ចាស់បានចាក់ដីលុបនិងធ្វើរបងបិទជិតដោយជោគជយ័ហើយ។ យោងតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កន្លងមកធ្លាប់បានប្រាប់បណ្តាញព័ត៍មានយើងថា៖ បញ្ហាត្រពាំងមួយនេះក្រុមការងារលោកបានចុះទៅពិនិត្យហើយ និងរងចាំធ្វើការសាកសួរជាមួយអាជ្ញាធរ សាលាក្រុងសៀមរាប ផងដែរ ពាក់ពន្ធ័មានករណីនេះទៅជាយ៉ាងម៉េច? លោកបន្ថែមថា៖ លោកមិនទាន់អាចបញ្ជាក់ច្បាស់លាស់បាននោះទេព្រោះក្រុមការងារកំពុងតែធ្វើការហើយ ។ សូមបញ្ជាក់ថា៖ រហូតមកទល់ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥នេះ ត្រពាំងខាងលើត្រូវបានគេចាក់ដីលុបបានដោយជោគជ័យហើយបានធ្វើរបងបិទយ៉ាងរឹងមាំ មិនឃើញអាជ្ញាធរពាក់ពន្ធ័ណាមកក្បែរឡើយ គេមិនដឹងថា៖ ការលើកឡើងរបស់មន្រ្តី ជំនាញគ្រាន់តែជាការឆ្លើយដោះសាអោយរួចតែពីមាត់ឬយ៉ាងណានោះទេព្រោះ…

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុករួម បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងស្រុកស្រីស្នំ ស្រុកក្រឡាញ់ និងក្រុងសៀមរាប និងត្រៀមត្រឡប់ទៅកាន់លំនៅឋានវិញ ដែលអំណោយទាំងនោះមានអាវយឺតចំនួន ១ ០០០អាវ និងម៉ាស់មួយចំនួនធំ។ ក្នុងឱកាសនោះ លោក យឿន ចាន់ បានមានប្រសាសន៍ថា សង្គ្រាមមិនបានផ្តល់សុភមង្គល ភាពរីកចម្រើន ឬការជួបជុំគ្រួសារដូចពេលប្រទេសជាតិមានសុខសន្តិភាពនេះទេ គឺសង្គ្រាមធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន…

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននិជំរុញទប់ស្កាត់ព័ត៍មានក្លែងក្លាយ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ័ ទី១១ ខែសីហា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីធ្វើការជំរុញណែនាំលើការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន ស្របពេលដែលប្រទេសយើង កំពុងមានបញ្ហាជាមួយប្រទេសជិតខាង ហើយអ្នកសារព័ត៌មាននេះហើយ ដែលមានតួនាទីសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីក្នុងសមរភូមិមុខ

ខេត្តស្វាយរៀង៖ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី រួមនិងក្រុមការងារ នៅព្រឹកថ្ងៃចន្ទ័ទី១១ខែសីហាឆ្នាំ២០២៥នេះបានបន្តអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។ លោកជំទាវបណ្ឌិតក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ព្រមជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…