ខេត្តព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ–និយោជិតជាង៣ម៉ឺន២ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនបានឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជាហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការខិតខំស្វែងរកការងារធ្វើបង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង។ ទន្ទឹមនោះ…
Category: ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបធ្វើការណែនាំដល់ជនបរទេសអន្តោប្រវេសន្ត ពាក់ពន្ធ័លិខិតបទដ្ឋានគតិយុត្តិមួយចំនួន ដែលកំពុងរស់នៅលើផ្ទៃទឹក
ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលបានចុះផ្សព្វផ្សាយច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួន ព្រមទាំងបានធ្វើការណែនាំជនបរទេសអន្តោប្រវេសន្តទាំងអស់ អំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនបរទេសអន្តោប្រវេសន្តដែលកំពុងរស់នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាប បានធ្វើការណែនាំជនបរទេសអន្តោប្រវេសន្តទាំងអស់ អំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត…
អ្នកនាំពាក្យ ចេញសេចក្ដីបញ្ជាក់ព័ត៌មាន ករណីបន្តមានបុគ្គលយកឈ្មោះនិងរូបភាពជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២៥ នេះបានចេញសេចក្ដីបញ្ជាក់៖ព័ត៌មាន ជម្រាបជូនសាធារណជនថា៖ ក៏មិនខុសពីកន្លងមកដែរ ថ្មីៗនេះទៀត មានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថតជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។ សេចក្ដីបញ្ជាក់៖ ព័ត៌មាន បានលើកយកករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា…
កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនោះទេ បើទោះបីសម្រាប់នាំចេញទីផ្សារក្រៅប្រទេសក៍ ដោយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥–២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្សសាលា ។ សម្តេចបានបញ្ជាក់ថា៖ គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងទៀតថា៖ កាលពីពេលថ្មីៗនេះ មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយលោកជំទាវ…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែងដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា៖ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជុំនួបលើកទី៧ នៅមជ្ឈមណ្ឌលសន្និបាតនឹងពិព័រណ៌អន្តរជាតិជ្រោយចង្វារ CCIC កាលពីល្ងាចថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា៖ ម្សិលម្ងៃនេះខ្ញុំបាននិយាយអំពីរឿង ផ្ទៃក្រឡាដីរបស់កម្ពុជា ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥…
ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ក្នុងភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ០៥គ្រួសារ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក និងជា ប្រធានគណៈកម្មាធការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងជាតំណាង ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិកំបោរ ឃុំចន្លាស់ដៃ…
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាលឆ្នាំពាក់ព័ន្ធ
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង ០៩នឹង៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាលឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ។…
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស C1-1.5 លាននាក់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ខេត្តសៀមរាប៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានរៀបចំការប្រជុំផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស C1-1.5 លាននាក់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដល់ចៅសង្កាត់ទាំង១២ និងនាយក នាយិកាវិទ្យាល័យចំណេះទូទៅក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដោយមានសមាសភាពចូលរួមសរុបចំនួន៥០នាក់។ លោក អភិបាលរងខេត្តបានជំរុញដល់សង្កាត់ទាំង១២ ត្រូវផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យទូលំទូលាយ ពិសេសត្រូវផ្សព្វផ្សាយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដេីម្បីពួកគាត់ទទួលបាននូផលប្រយោជន៍ទាំងនេះតាមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ…
សូមអបអរសាទរសិស្សពូកែខេត្តសៀមរាបចំនួនពីររូបដែលទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា និងលេខ២ ផ្នែកអក្សសាស្ត្រខ្មែរ ទូទាំងប្រទេស
បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ នាសម័យប្រឡង ៖ ២៦ មេសា ២០២៥។ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជននិងកីឡាបានប្រកាសប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាបទទួលបានជ័លាភីចំនួនពីររូបនៅកម្រិតថ្នាក់ទី១២ រួមមាន៖ ១–សិស្សឈ្មោះ ពៅ ជុំរតនៈ មកពីវិទ្យាល័យស្មាតឃីត…
កិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់
ខេត្តសៀមរាប៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់ នៅរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ អង្គភាព ជំនាញ រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលខេត្ត។ លោក អភិបាលរងខេត្ត កិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់នេះដែររៀបចំឡេីង ក្នុងគោលបំណងគាំទ្រដល់ការជំរុញ និងអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយបរិយាបន្ន និងភាពធន់នៅក្នុងតំបន់ភាគពាយ័ព្យ…
