ខេត្តកណ្តាល៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានធ្វើការបង្រ្កាប ករណីអំពើលួច (ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ជនរងគ្រោះឈ្មោះ ណាត តុង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។ មានទីលំនៅបច្ចុប្បន្នភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យ៖ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ឈ្មោះ គង់ រដ្ឋា ហៅកង្កែប ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ មានទីលំនៅបច្ចុប្បន្នភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនសង្ស័យ៖ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
វត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៦ ឡើងតែម ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1FT-6863 ចំនួន ០១គ្រឿង (របស់ជនរងគ្រោះ) ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ ជាមុខសញ្ញាគ្រឿងញៀន និងជាមុខសញ្ញាដើរធ្វើសម្មភាពលួច បានមកធ្វើសម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៦និង៣០នាទី ក្រោយពីធ្វើសកម្មភាពលួចបាន ជនសង្ស័យ៖ បានជិះ គេចខ្លួនឡើងមកផ្លូវជាតិលេខ៦ ក្នុងគោលបំណងទៅភ្នំពេញ ក្នុងនោះជនរងគ្រោះក៏បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ហើយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានសហការជាមួយកម្លាំងប៉ុស្តិ៍តាមបណ្ដាលស្រុកចេញធ្វើការឃាត់ខ្លួនបានជនសង្ស័យ៖ និងវត្ថុតាងតែម្ដង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ៖ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ៖ រួមនិងវត្ថុតាងត្រូវបានរក្សាទុក និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

