នគរបាលខេត្តសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ចំនួន០២ក្រុម ទៅសាលាដំបូងខេត្តសៀមរាប

ខេត្តសៀមរាប៖ ករណីជនសង្ស័យចំនួន០២ក្រុម បានប្រើប្រាស់ (អាវុធ កែច្នៃខុសច្បាប់) កាលពីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦និង១៦នាទី អំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី ) និងនៅចំណុចភូមិទ័ពស្វាយ ឃុំ ជប់តាត្រាវ ស្រុកអង្គរធំខេត្តសៀមរាប ដែលហេតុការណ៍ នេះបង្ករឡើង ដោយជនសង្ស័យ ចំនួន ០២ក្រុម មានគ្នាចំនួន ១២នាក់ ក្រោយពីប្រព្រឹត្តអំពើហិង្សារួចពួកគេបាននាំគ្នាគេចខ្លួនអស់។ ករណីខាងលើ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍…

ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ណារ៉ុង អាយុ៥៩ឆ្នាំករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្ត នៅក្រុងកំពត

ខេត្តកំពតឋ៖  កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភលើទំនុកចិត្ត អនុវត្តតាមដីការបស់តុលាការខេត្តកំពត ដីកាបង្គាប់ឱ្យចាប់ខ្លួន  របស់លោក អឿន វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត លេខ៣៤៥ព្រ.ទ/២៥ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ពីបទ រំលោភលើទំនុកចិត្ត ក្នុងអំឡុង ខែមីនាឆ្នាំ២០២១ ប្រព្រឹត្តនៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស…

ជនជាតិវៀតណាម ម្នាក់ ត្រូវចាប់ខ្លួន ករណីស្នាក់នៅដោយខុសច្បាប់ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនជាតិវៀតណាម មួយរូប បញ្ជូនទៅកម្លាំងជំនាញដើម្បីអនុវត្តតាមនីតិវិធី។ នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ ស្នងការស្ដីទីនគរបាលខេត្តសៀមរាប បានបញ្ជាក់ ប្រាប់ បណ្តាញសារព័ត៍មាន ក្នុងស្រុក មួយថា ករណីចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតិ នាវេលាម៉ោង១៩និង០០នាទី កាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាម ម្នាក់ ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។ តាមការសាកសួរជនជាតិវៀតណាម រូបនេះ ឈ្មោះ LE VAN HUYNH ភេទប្រុស កើតថ្ងៃទី ២៤–០៩–១៩៧៤…

នាំខ្លួនមនុស្សម្នាក់ ក្នុងករណីបង្រ្កាបបទល្មើសព្រៃឈើ ទីតាំងសិប្បកម្មមួយកន្លែងក្នុងស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំនិងសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប បានចុះធ្វើបង្រ្កាបការនាំចូល និងធ្វើសន្និធិឈើចម្រុះគ្មានច្បាប់អនុញ្ញាត្ត នៅក្នុងរោងសិប្បកម្មមួយកន្លែង ដែលមានម្ចាស់ឈ្មោះ សុខ ឆេងហ៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតនៅ ភូមិគោកឆ្លក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមត្ថកិច្ចចម្រុះបានចាប់យកវត្ថុតាង៖ ឈើ ចម្រុះ ចំនួន ១៨៤ដុំ ពេលនេះជំនាញរដ្ឋបាលព្រៃឈើ កំពុងធ្វើការរាប់បែងចែកប្រភេទឈើ វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ។ …

មាន់ជល អនឡាញ ក្នុងឃុំត្រពាំងសាបស្រុកបាទី បើកលេងដោយសេរី ខណៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប មិនអើពើបង្រ្កាប

ខេត្តតាកែវ៖ តើភូមិឃុំមានសុវត្ថិភាពមាននៅឯណា?សម្រាប់ប្រជាពលរដ្ឋរស់នៅ បើមានបនល្បែងស៊ីសងខុសច្បាប់ ជលមាន់ តាមប្រពន្ធ័ អនឡាញ បានកើតឡើង ក្នុងមូលរដ្ឋាន អាណាធិបតេយ្យបែបនេះនោះ បើកលេងដោយសេរី ក្នុងឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ក្នុងដែនគ្រប់គ្រង់របស់ លោកវីរៈសេនីយ៍ត្រី ម៉ាន់ ទូច មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ជាក់ស្តែង ទីតាំងល្បែងដែលកំពុងបើកដំណើរការលេងស្ថិតនៅ ទីទួលកំពតព្រៃចំការមួយកន្លែង ខាងត្បូងភូមិ ខាងលើនេះ បានបើកលេងយ៉ាងមានសុខសុវត្ថិភាព មិនខ្លាចសមត្ថកិច្ចនោះឡើយ ។ យោងប្រភព៖ ប្រជាពលរដ្ឋ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ឧក្រិដ្ឋជនចិន២នាក់ ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៤និង១៧នាទី មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយក្រុមជនសង្ស័យចំនួន០១ក្រុមបានធ្វើសកម្មភាព ចាប់ជនរងគ្រោះចំនួន០២នាក់ រួមមាន៖ ១.ឈ្មោះ TRAN HONG TRANG ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិវៀតណាម និងទី២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលក្នុងវ៉ាលីរួចលើកចូលក្នុងរថយន្ត ចេញពីទីតាំង ជី យៀន រីស៊ត ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក…

អាវុធហត្ថស្រុកដងទង់ឃាត់ខ្លួនមនុស្ស៣នាក់ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការស្រុក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ករណីនេះបានឡើងនៅវេលាម៉ោង ១១និង១៥នាទី កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពត ។ ជនសង្ស័យចំនួន ០២នាក់ ដែលត្រូវឃាត់ខ្លួន១. ឈ្មោះ…

បង្ក្រាបករណីប្លន់-លួច កក្រើកចំនួន៣លើក នៅឃុំសែនដី នៅឃុំកាហែង ឃុំគិរីវន្ត ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបើកប្រតិបត្តិការដ៍ក្តៅគគុកកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៌ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត នឹងដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៌ ត្រី សមសាក់ ស្នងការរងទទួលផែន ព្រហ្មទណ្ឌ័។នៅម៉ោង២០និង១៥នាទីសមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះ សាត រស់ ប្រុស ២៣ឆ្នាំនៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ថាមានជនល្មើសចំនួន៥នាក់ជិះម៉ូតូ២គ្រឿងបានស្ទាក់ប្លន់យកម៉ូតូរបស់ខ្លួន ម៉ាកហុងដាសេ១២៥ពណ៌សេរីឆ្នាំ២០១៩ ស្លាកលេខ.កណ្ដាល 1AE.7272 ពេលដែលខ្លួនជិះពីលិចទៅកើតតាមផ្លូវជាតិលេខ៤មកដល់គីឡូម៉ែត្រ ៥៦/៥៧ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង…

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ មនុស្ស០៣នាក់ត្រូវបានកម្លាំងស្នងការនគរបាលខេត្តពោធិ៍សាត់ បាបធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង១២ និង២៣នាទី ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចលើផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិក្រាំងតាសែន  សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។  ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០២នាក់១.ឈ្មោះ តូច សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្រាំងតាសែនសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ២.ឈ្មោះ ថោង សីហា…

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បន្តដឹកនាំក្រុមការងារចម្រុះ ចុះត្រួត​ពិនិត្យ​ស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

អនុរដ្ឋលេខាធិការ ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តម ប៉ែន ផល្លីកា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារជំនាញ ដែលមានលោក ប៉ែន សេរីវុទ្ធី អនុប្រធានការិយាល័យវិវាទកម្ម លោកសេង សុងលី នាយខណ្ឌរដ្ឋបាល​ជលផលពោធិ៍សាត់ស្តីទី និងសហការី លោក លីវ សេងហ៊ីម អភិបាល នៃ​គណៈ​អភិបាលស្រុកក្រគរ កងកម្លាំងយុទ្ធភូមិភាគ៥ តំបន់ប្រតិបត្តិការសឹករង​ពោធិ៍សាត់ កងរាជអាវុធហត្ថ សរុបចំនួន២៤នាក់…