ខេត្តកំពតឋ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភលើទំនុកចិត្ត អនុវត្តតាមដីការបស់តុលាការខេត្តកំពត ដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោក អឿន វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត លេខ៣៤៥ព្រ.ទ/២៥ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ពីបទ រំលោភលើទំនុកចិត្ត ក្នុងអំឡុង ខែមីនាឆ្នាំ២០២១ ប្រព្រឹត្តនៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចុះស្រាវជ្រាវ
និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ណារ៉ុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ នារសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានប្រគល់មកអោយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពត ដើម្បីបន្តតាមនីតិវិធី នៅព្រឹក ថ្ងៃសៅរ៍ទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ៕