ជនជាតិវៀតណាម ម្នាក់ ត្រូវចាប់ខ្លួន ករណីស្នាក់នៅដោយខុសច្បាប់ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនជាតិវៀតណាម មួយរូប បញ្ជូនទៅកម្លាំងជំនាញដើម្បីអនុវត្តតាមនីតិវិធី។ នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ ស្នងការស្ដីទីនគរបាលខេត្តសៀមរាប បានបញ្ជាក់ ប្រាប់ បណ្តាញសារព័ត៍មាន ក្នុងស្រុក មួយថា ករណីចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតិ នាវេលាម៉ោង១៩និង០០នាទី កាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាម ម្នាក់ ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។

តាមការសាកសួរជនជាតិវៀតណាម រូបនេះ ឈ្មោះ LE VAN HUYNH ភេទប្រុស កើតថ្ងៃទី ២៤០៩១៩៧៤ ជនជាតិវៀតណាមកាន់លិខិតឆ្លងដែនលេខ C៩៩៧៤១៩១ មុខរបរជាងឈើ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២៥ តាមច្រករបៀងជាប់ច្រកបាវិត (មិនបានប្រថាប់ត្រាច្រកទ្វារ)

សមត្ថកិច្ចជំនាញកំពុងរៀបចំស្នើសុំគោលការណ៍បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ បានបន្តថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសីទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *