ខេត្តតាកែវ៖ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែងជាបន្តបន្ទាប់ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ ។ ប្រតិបត្តិការធ្វើឡើងដោយទទួល បានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯកឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យ បានមនុស្សបានចំនួន០៣នាក់ (ប្រុស) ១. ឈ្មោះ ឌឹម ចំរើន ភេទប្រុស អាយុ៣៨ ឆ្នាំ សញ្ជាតិខ្មែរមុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃក្តួចឃុំ ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
២ . ឈ្មោះ យន់ ទីម ភេទប្រុស អាយុ៣១ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ។ ៣.ឈ្មោះ គាំ ប៊ុនថៃ ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅ ភូមិព្រៃក្តួច ឃុំត្រពាំងក្រញូងស្រុកត្រាំកក់ ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់ (ធំ៧ តូច២៥) ទម្ងន់១១២.៨០ ក្រាម.ថ្លឹងទាំងសំបកថង់. ២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង៣.ទូរស័ព្ទចំនួន០២គ្រឿង.៤.ដាវដែកចំនួន០១ដើម.៥.សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត តាកែវចាត់ការតាមនីតិវិធី៕