ខេត្តព្រៃវែង៖ សេចក្តីរាយការណ៍ពីទីតាំង(កាស៊ីណូ៣៣) មួយកន្លែងជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បានឲ្យដឹងថា៖ រាល់ថ្ងៃកាស៊ីណូ៣៣) ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ក្នុងមួយថ្ងៃៗបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមាន ប៉ាស្ព័រខ្លះអត់ប៉ាស្ព័រឆ្លងដែនសម្រុកចេញចូលមក លេងល្បែងសុីសងក្នុង(កាសុីណូ ៣៣)ខាងលើនេះភ្លក់ទឹកភ្លក់ដី ដូចហែរបុណ្យកឋិណ អញ្ជឹង ករណីបណ្តាលអោយមានល្បែងភ្នាល់ស៊ីសងនេះដែល ត្រូវបានមហាជនអ្នកតាមដាន ស្រលាញ់សន្តិភាពរិះគន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានជាពិសេសលោកមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង តែម្តងជាប់ចោទថាបានរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាបឬរាយការណ៍ជូនថ្នាក់លើ។
ប្រភពបានបន្តថា៖ កាសុីណូ៣៣ ដែលបើកដំណើរការអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ឆ្លងដែនចេញចូលមកលេងល្បែងសុីសង យ៉ាងពេញបន្ទុករាល់ថ្ងៃនោះ មហាសង្ស័យថា៖ កាសុីណូ មួយកន្លែងនេះគ្មានច្បាប់អនុញ្ញាតផងក៍មិនដឹង? ឬមួយក៍ម្ចាស់ កាសុីណូ ៣៣ អាងខ្នងបង្អែកមានអំណាច រឹងមាំ ខេត្តទេដឹង? ទើបគេហ៊ានប្រព្រឹត្តបើកអោយពលរដ្ឋខ្មែរចេញ ចូលលេងល្បែងសុីសងដោយសេរីគ្មានការទប់ស្កាត់ នឹង ហ៊ានផ្គើនបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយគឃ្លើន ។
ចំណែកលោកអភិបាលស្រុក កំពង់ត្របែកនិងលោក សួន សំអឿន និងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបណ្ដោយអោយម្ចាស់កាស៊ីណូ ៣៣បើកអោយពល រដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រចេញចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត។
ក្រុមអ្នកញៀនល្បែងបានលួចបង្ហើបឲ្យដឹងដែលថា៖ កាសុីណូ ៣៣ បានបន្ថែមថា៖ អ្នកដែលចេញចូលទៅលេងល្បែងស៊ីសង កាសុីណូ ៣៣ ភាគច្រើនគឺពលរដ្ឋខ្មែរច្រើនជាងជនជាតិវៀត ណាម ដែលក្រុមញៀនល្បែងខ្មែរទាំងនោះជិះម៉ូតូ ជិះឡានសេរីទំនើបៗរាប់សិបគ្រឿងមកពីគ្រប់បណ្ដាខេត្តនានាចូលទៅលេងក្នុងកាសុីណូ៣៣ ដោយសេរីយ៉ាងរំភើយ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ខេត្តឡើយ។
មជ្ឈដ្ឋានអ្នកច្បាប់៖ រិះគន់ចំៗថា ប្រហែលម្ចាស់ កាស៊ីណូ ៣៣ មួយកន្លែងនេះបានផ្ដល់ផលប្រយោជន៍ប្រចាំ ថ្ងៃ ខែ ជូនអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ឋក្នុងមូលដ្ឋាន រួចរាល់អស់ ហើយទេដឹង? បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ មិនមានវិធានការទប់ស្កាត់និងបង្ក្រាប អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនោះ។
ករណីនេះ លោក សួន សុម៉ាលីន អភិបាល ខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងលោកឈួន គឹមសាន គួរចាត់កម្លាំងមន្រ្តីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប ម្ចាស់ កាសុីណូ ៣៣ នៅជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង ដែលបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រឆ្លង ដែនចេញចូលមកលេងល្បែងសុីសងនៅក្នុងភូមិសាស្រ្តខាង លើអោយមានប្រសិទ្ធភាពផងទាន ៕