ខេត្តកំពង់ស្ពឺ៖ ករណីជនសង្ស័យម្នាក់មិនមែនមានវិបត្ដិអីទេ តែសាហាវហួសបានយកដែកជ្រុងមួយកំណាត់ធ្វេីការគប់ទៅលេីរថយន្ដអ្នកដំណេីរ ចំកញ្ចក់ផ្នែកខាងមុខ ហេតុការណ៍បង្ករឡើង កាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូនមក សមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ករណីគប់កញ្ចក់រថយន្តម្ចាស់រថយន្ដបានបើករថយន្ត១គ្រឿងម៉ាកលុចស៊ីសRX330ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ០៧.២–៥៥៥៦ ធ្វេីដំណេីរពីរនាក់ប្រពន្ធឈ្មោះ មាស សុភត្រ្តា អាយុ៣៣ឆ្នាំអាសយដ្ឋានផ្ទះភ្នំពេញ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះមកដល់គីឡូម៉ែត្រ៤១-៤២ ស្ថិតក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អេីល និង ការភ័យរន្ធត់កេីតឡេីង ដោយមានបុរសម្នាក់ជិះកង់១គ្រឿងធ្វេីដំណេីរពីកើតទៅលិចបញ្រ្ចាសទិសគ្នា រួចបានយកដែកជ្រុងមួយគប់មកលេីរថយន្ដត្រូវកញ្ចក់រថយន្ដផ្ទាំងមុខផ្នែកខាងស្តាំបណ្ដាលឲ្យបែកប្រេះស្រាំ ។
ឃេីញដូច្នេះម្ចាស់រថយន្តបានឈប់ចុះទៅសួរនាំរកខុសត្រូវស្រាប់តែឈ្មោះខាងលេីបានធ្វេីការវាយមកលេីម្ចាស់រថយន្ដ បណ្ដាលអោយរងរបួសចំផ្ទៃមុខនិងចំក្បាល ក្រោយហេតុការណ៍ខាងលេីបានអ្នកដំណេីរនាំគ្នាចុះជួយអន្ដរាគមន៍ឃាត់និងប្រគល់ជូនមកសមត្ថកិច្ចមូលដ្ឋានរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរបំពេញនីតិវិធីព្រមទាំងដកហូតបានដែកជ្រុងមួយកំណាត់គប់កញ្ចក់រថយន្ត និងកង់១គ្រឿង នៅចំពោះមុខជនបង្កបានឆ្លេីយសារភាពថាពិតជាបានប្រព្រឹត្ដសកម្មភាពវាយនិងគប់រថយន្ដខាងលេីប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង ដេីម្បីចំណាត់ ការតាមនីតិវិធី ៕STN