មាន់ជល អនឡាញ ក្នុងឃុំត្រពាំងសាបស្រុកបាទី បើកលេងដោយសេរី ខណៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប មិនអើពើបង្រ្កាប

ខេត្តតាកែវ៖ តើភូមិឃុំមានសុវត្ថិភាពមាននៅឯណា?សម្រាប់ប្រជាពលរដ្ឋរស់នៅ បើមានបនល្បែងស៊ីសងខុសច្បាប់ ជលមាន់ តាមប្រពន្ធ័ អនឡាញ បានកើតឡើង ក្នុងមូលរដ្ឋាន អាណាធិបតេយ្យបែបនេះនោះ បើកលេងដោយសេរី ក្នុងឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ក្នុងដែនគ្រប់គ្រង់របស់ លោកវីរៈសេនីយ៍ត្រី ម៉ាន់ ទូច មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

ជាក់ស្តែង ទីតាំងល្បែងដែលកំពុងបើកដំណើរការលេងស្ថិតនៅ ទីទួលកំពតព្រៃចំការមួយកន្លែង ខាងត្បូងភូមិ ខាងលើនេះ បានបើកលេងយ៉ាងមានសុខសុវត្ថិភាព មិនខ្លាចសមត្ថកិច្ចនោះឡើយ យោងប្រភព៖ ប្រជាពលរដ្ឋ រស់នៅជិតខាងបានប្រាប់បណ្តាញព័ត៍មានឲ្យដឹងថា ទីទួលចំការមួយដែលកំពុងបើកលេងល្បែងជលមាន់ អនឡាញ ដែលមានម្ចាស់ចំការទទួលដាក់ស៊ីឈ្នួលសម្រាប់អោយបនល្បែងបើកលេងជលមាន់តាមទូរទស្សន៍អនឡាញ ជាចំការរបស់ ឈ្មោះ វុធក្រុមអ្នកញៀនល្បែងចូលលេងល្បែងសំងំភ្នាល់ចាក់សុីសង សប្បាយ អ្នកឈ្នះអ្នកចាញ់រាប់រយដុល្លា

ដោយឡែកសមត្ថកិច្ចទីនេះ មេប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំសាបស្ងាត់ដូចចោរលួចសេះគ្មានរឿងអ្វីកើតឡើង គួរណាតែចាត់វិធានបង្ក្រាបនិងរាយការណ៍ ជូនលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ដើម្បីទប់ស្កាត់លុបបំបាត់ល្បែងខាងលើនេះដើម្បីសន្តិសុខសង្គមជូនប្រជាពលរដ្ឋក្នុងរស់ដោយគ្មានល្បែងសុីសងកើតឡើង តាមគោលនយោបាយភូមិមានសុវត្ថិភាពទាំង៧ចំណុច ជៀសវាង កើតមានអំពើអាណាផ្សេងៗកើតមានចេញពីបនល្បែងសុីសងខាងលើនេះដូចជាអំពើហឹង្សាក្នុងគ្រួសារ ចោរ ឆក់ ប្លន់។ល។

មហាជនរិះគន់ថា បើមិនបង្ក្រាបទេ សមត្ថកិច្ចប្រហែលទទួល ការឃុបឃិតជាមួយមេបនល្បែងទាំងនោះហើយ ទើបដោះដូរជាថ្នូមិនធ្វើការទប់ស្កាត់បង្រ្កាប ៕STN

Leave a Reply

Your email address will not be published. Required fields are marked *