កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ មនុស្ស០៣នាក់ត្រូវបានកម្លាំងស្នងការនគរបាលខេត្តពោធិ៍សាត់ បាបធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង១២ និង២៣នាទី ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចលើផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិក្រាំងតាសែន  សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។  ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០២នាក់១.ឈ្មោះ តូច សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្រាំងតាសែនសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ .ឈ្មោះ ថោង សីហា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនIce ០៤កញ្ចប់ទម្ងន់៣៨៨.៧៨ក្រាម ,ជញ្ជីងសម្រាប់ថ្លឹង០១គ្រឿង ,ម៉ូតូ០១គ្រឿង ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១ និងឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ៖ ឈ្មោះ ថោង សីហា ក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅថ្ងៃទី០៣ ខែកញ្ញា  ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៥ និង០៥នាទី នៅចំណុចផ្លូវដីក្រហមស្ថិតនៅភូមិបរវង្ស សង្កាត់កចំរើនផលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានឈ្មោះ ហង្ស សុខជា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរថ្លូវ សង្កាត់ ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់ ទម្ងន់ ( ,៤៩២.៥៦ក្រាម ) សាច់ថ្នាំសុទ្ធ ទូរស័ព្ទចំនួន ០១គ្រឿង ឧបករណ៍ជីកកប់ថ្នាំញៀន០១ និងម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ៖ទាំង ០៣នាក់សមត្ថកិច្ចកំពុងបន្តតាមនីតិវិធីច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *