បង្ក្រាបករណីប្លន់-លួច កក្រើកចំនួន៣លើក នៅឃុំសែនដី នៅឃុំកាហែង ឃុំគិរីវន្ត ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបើកប្រតិបត្តិការដ៍ក្តៅគគុកកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៌ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត នឹងដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៌ ត្រី សមសាក់ ស្នងការរងទទួលផែន ព្រហ្មទណ្ឌ័។នៅម៉ោង២០និង១៥នាទីសមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះ សាត រស់ ប្រុស ២៣ឆ្នាំនៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ថាមានជនល្មើសចំនួន៥នាក់ជិះម៉ូតូ២គ្រឿងបានស្ទាក់ប្លន់យកម៉ូតូរបស់ខ្លួន ម៉ាកហុងដាសេ១២៥ពណ៌សេរីឆ្នាំ២០១៩ ស្លាកលេខ.កណ្ដាល 1AE.7272 ពេលដែលខ្លួនជិះពីលិចទៅកើតតាមផ្លូវជាតិលេខ៤មកដល់គីឡូម៉ែត្រ ៥៦/៥៧ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅវេលាម៉ោង ២១ និង ១០នាទី កម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយនគរបាលស្រុកភ្នំស្រួចបានអន្តរាគមស្ទាក់ឃាត់បានជនល្មើសចំនួន៥នាក់នៅចំណុចភូមិ ប្រសាទ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ជនសង្ស័យមាន៖ ឈ្មោះ យ៊ាំង សុភ័ស ភេទប្រុស អាយុ ២០ឆ្នាំ . ឈ្មោះ យ៊ាំង ភា ភេទប្រុស អាយុ ១៨ឆ្នាំ. ឈ្មោះ ឆិលមករា ភេទប្រុស អាយុ១៥ឆ្នាំ ទាំង ៣នាក់ រស់នៅភូមិទឹកថ្លា ឃុំដំបូករ៉ូង ស្រុកភ្នំស្រួច កំពង់ស្ពឺ

ទី ឈ្មោះ អ៊ុំ ចាន់ដេត ភេទប្រុស អាយុ ១៤ឆ្នាំ.ឈ្មោះ ទឿង វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ទាំង២នាក់នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង កំពង់ស្ពឺ រហូតមកដល់ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបន្តឃាត់ខ្លួនបានឈ្មោះ ឈន សុខរាជ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រាច ឃុំកាហែងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាបក្សពួក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ៖ ពេលធ្វើការសាកសួរបានឆ្លើយសារភាពថា៖ ពិតជាបាន ប្លន់យកម៉ូតូខាងលើពិតប្រាកដមែន នឹងធ្លាប់បានធ្វើសកម្មភាពលួចប្លន់ ៣លើកមានគ្នា៦នាក់។

កាប់ប្លន់យកម៉ូតូ.កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមផ្លូវជាតិលេខ៤គីឡូម៉ែត៦៧/៦៨ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត លួចម៉ូតូ.កាលពីថ្ងៃទី២២ខែសីហា ឆ្នាំ២០២៥ នៅភូមិត្រពាំងកែស ឃុំសែនដី លួចទូរស័ព្ទ កាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២៥ នៅបន្ទប់ជួលភូមិអូរវែង ឃុំកាហែង

សរុបឃាត់មុខសញ្ញា៦នាក់ប្រុស ដកហូតបានម៉ូតូ ៣គ្រឿង ជាម៉ូតូរបស់ជនរងគ្រោះទាំង ៣គ្រឿង កាំបិតខ្វេវដងដែក១ នឹងទូរស័ព្ទ២គ្រឿង ករណីខាងលើនេះ កម្លាំងជំនាញបានសាកសួររួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី

Leave a Reply

Your email address will not be published. Required fields are marked *