ខេត្តសៀមរៀប៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០និង៥០នាទី មានករណីរថយន្តធំមួយគ្រឿងបើកចុះពីលើភ្នំគូលែនដល់ចំណុចផ្លូវចំណោតខ្លាំងមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហេតុការណ៍នេះកើតឡើងនៅចំណុចទឹករុនស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីខាងលើ បង្កឡើងដោយខ្លួនឯង ជាប្រភេទរថយន្តម៉ាកHYUNDAI ពណ៌ទឹកប្រាក់ ផ្លាកលេខ បាត់ដំបង.3A-4650 បើកបរដោយឈ្មោះអួន អឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាហែ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរពីលើភ្នំចុះមកក្រោមចំណោតខ្លាំងមិនប្រយ័ត្ន រែចង្កូចទៅបុករនាំងការពារផ្លូវបណ្តាលឲ្យក្រឡាប់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីរថយន្តក្រឡាប់ មានអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណ បានស្លាប់នៅនិងកន្លែងកើតហេតុចំណែកអ្នកបើកបររងបួសធ្ងន់ រថយន្តខូចខាតស្ទើរទាំងស្រុង។ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តដឹកធ្ងន់និងផ្លូវមានស្ថានភាពចុះចំណោតខ្លាំង។
ក្រោយពេលកើតហេតុរួចកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញបានចុះវាស់វែងនិងបានបញ្ជូនអ្នករងរបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទនិគមន៍៕
សារព័ត៌មានសៀមរាបទាន់ហេតុការណ៍
សារព័ត៍មាន ពន្លឺខ្មែរអមតៈ
សារព័ត៌មាន ខេមេឌៀ
ផ្សាយ៖ ព័ត៌មាន👉092311499.0882961199

