
ខេត្តកំពង់ស្ពឺ៖ បង្រ្កាបទីតាំងជល់មាន់ដីមួយកន្លែងឃាត់អ្នកញៀនល្បែងបានជាច្រើននាក់ ករណីបង្រ្កាបនេះដែល ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹមសុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក ចុះប្រតិបត្ដិការបង្ក្រាបល្បែងសុីសងជល់មាន់ មួយកន្លែង ដែលស្ថិតនៅដីឡូត៍ទំនេរ ក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ឃាត់កំពុងលេងជាក់ស្ដែងបាន ១៩នាក់ ក្នុងនោះមាន ឈ្មោះ ភឹមផន ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្ដាល មានបញ្ហាសុខភាពជម្ងឺឡេីងសម្ពាធឈាមយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែក១៨នាក់ផ្សេងទៀត បានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីបំពេញនីតិវិធី ។
១.ឈ្មោះ ថោង វិរះ ភេទប្រុស អាយុ៤១ឆ្នាំ ២. ឈ្មោះ យឹង លីនដា ភេទប្រុស អាយុ៤០ឆ្នាំ ៣. ឈ្មោះឡាំ ចន្ធូរ ភេទប្រុសអាយុ៣២ឆ្នាំ ៤. ឈ្មោះម៉ៅ រិន ភេទប្រុស អាយុ៦២ឆ្នាំ ៥. ឈ្មោះវង សូវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ ៦.ឈ្មោះ យឹម សំណាងភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ៧. ឈ្មោះលឹម លីកូ ភេទប្រុស អាយុ៣៥ឆ្នាំ ៨. ឈ្មោះហៃ ទូចភេទប្រុស អាយុ៤២ឆ្នាំទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង (៩)ឈ្មោះ សុខ វី ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ១០. ឈ្មោះ លៀង គា ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល
១១.ឈ្មោះ រ៉េត ធា ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិសាលាគ្រួស ឃុំលំហាច ស្រុកអង្គស្នួល ១២.ឈ្មោះ លីម ម៉ាច ភេទប្រុស អាយុ៣៩ឆ្នាំ ១៣. ឈ្មោះ លីម មី ភេទប្រុស អាយុ៣៤ឆ្នាំទាំង២នាក់នៅភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ១៤. ឈ្មោះ មឿន ម៉ុន ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ១៥. ឈ្មោះ សុីម សុភ័ក្រ្ត ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ១៦ .ឈ្មោះ ជី វុិត ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិអណ្ដូងទឹកឃុំលំហាច ស្រុកអង្គស្នួល ១៧.ឈ្មោះចាន់ ថារ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ១៨. ឈ្មោះ លីវិឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ។ សម្ភារៈដកហូតបាន៖ ទូរស័ព្ទ១៥គ្រឿង . ម៉ូតូ៨គ្រឿង . ប្រាក់រៀលមួយចំនួន និងមាន់ជល់ ចំនួន៤ក្បាល ករណីនេះសមត្ថកិច្ចស្រុកសំរោងទង កំពុងកសាងសំណុំរឿងបញ្ជូនទៅខេត្ដចាត់ការតាមនីតិវិធី ៕

