ពលរដ្ឋភៀសសឹក ចំនួន២,០០០គ្រួសារ ដែលកំពុងស្នាក់នៅវត្តជ្រោយនាងងួន​ ស្រុកស្រីស្នំ បានទទួលអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

សៀមរាប៖ ថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ..២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រេីប្រាស់ជូនដល់គ្រួសារវីរកងទ័ពនិងជនភៀសសឹក ដែលកំពុងស្នាក់នៅវត្តជ្រោយនាងងួនស្រុកស្រីស្នំខេត្តសៀមរាបចំនួន២០០០គ្រួសារ។   ការផ្តល់គ្រឿងឧបភោគបរិភោគនេះមានការចូលរួមពីតំណាងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ស៊ិនរុន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោកលោកស្រីប្រតិភូ អមដំណើរ គណៈអភិបាលស្រុកស្រីស្នំនិងក្រុមការងារសម្របសម្រួលមណ្ឌលភៀសសឹក។

ការចែកជូនសម្ភារ គ្រឿងឧបភោគបរិភោគរួមមានអង្ករ ២០ តោនមី .០០០ថង់ទឹកសុទ្ធ .០០០ កេសភេសជ្ជៈ .០០០ កេសជូនដល់គ្រួសារវីរកងទ័ព និងជនភៀសឹកចំនួន២០០០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមមី២០កញ្ចប់ទឹកសុទ្ធ១កេសភេសជ្ជៈ១០០០កេសឃីត (មុង ភួយ ខ្នើយ កន្ទេល) .០០០ កញ្ចប់ត្រីខ .០០០យួរនិងអាវក្មេងតូច ៣៥០ឈុតក្នុងនោះមួយគ្រួសារទទួលបានអង្ករ១០គីឡូមី២០កញ្ចប់ទឹកសុទ្ធ កេសភ​េសជ្ជៈកន្លះកេសឃីត កញ្ចប់ត្រីខ១យួរ ដោយឡែកអាវក្មេងតូច ៣៥០ឈុតត្រូវបានចែកជូនក្មេងៗដែលកំពុងស្នាក់នៅវត្តជ្រោយនាងងួនស្រុកស្រីស្នំខេត្តសៀមរាប។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងដែលបាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារប្រេីប្រាស់ផ្តល់ជូនក្រុមគ្រួសារវីរកងទ័ព និងបងប្អូនភៀសសឹកដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕

Leave a Reply

Your email address will not be published. Required fields are marked *