តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្នជនជាតិនេប៉ាល់ចំនួន ៣នាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យ៖ ទាំង៣ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថាបានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

លេខាធិការដ្ឋានគ.... សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ជាក់ស្តែង អាជ្ញាធរកម្ពុជា បានស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ដើម្បីឱ្យផ្តន្ទាទោសតាមច្បាប់។

សម្រាប់រាល់ករណីអំពើល្មើសដែលត្រូវបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភស្តុតាងជាក់ស្តែង រហូតដល់នីតិវិធីបញ្ជូនដល់ដៃតុលាការនេះ បានបង្ហាញពី ភាព

ម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។

របាយការណ៍របស់លេខាធិការដ្ឋានគ.... បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ នេះ ក្រោមការសម្របសម្រួល និងចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.... គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត បានបន្តចុះប្រតិបត្តិការបង្ក្រាបការឆបោកអនឡាញនៅទីតាំងផ្សេងគ្នាសរុបចំនួន កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ទីតាំង) និងក្នុងខេត្តសៀមរាប (ចំនួន ទីតាំង) ប្រតិបត្តិការបង្រ្កាបទាំងនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសសរុបចំនួន ៣៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់, ចិនចំនួន ៤នាក់ និងនេប៉ាល់ចំនួន ៣នាក់ និងបានរឹបអូសសម្ភារៈជាវត្ថុតាងដូចជា កុំព្យូទ័រលើតុចំនួន៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៦២គ្រឿង, ទូរសព្ទ័ដៃចំនួន៣២គ្រឿង។

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកម្ពុជា និងរួមចំណែកក្នុងកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាសកល។

សូមរំលឹកជូនថាក្នុងរយៈពេល៦ខែចុងក្រោយឆ្នាំ២០២៥ យន្តការថ្នាក់ជាតិនេះបានរឹតបន្តឹងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន, តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់, ពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីធានាថាគ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស/ផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ខណៈបន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់។ជាលទ្ធផល យន្តការជាតិនេះ បានបង្ក្រាបទីតាំងចំនួន ១១៨ កន្លែង ក្នុងរាជធានីខេត្តចំនួន ១៨ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប,៩៨៣ នាក់ ដែលមាន ២៣ សញ្ជាតិផ្សេងគ្នា, បានបណ្តេញជនបរទេសខុសច្បាប់ចំនួន ,០៣៩ នាក់ ឱ្យត្រលប់ទៅប្រទេសខ្លួនវិញ, និងបានការអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៦៨ នាក់៕

IMG_0157.jpeg

IMG_0154.jpeg

IMG_0155.jpeg

IMG_0156.jpeg

IMG_0158.jpeg

IMG_0159.jpeg

IMG_0152.jpeg

IMG_0153.jpeg

IMG_0160.jpeg

Leave a Reply

Your email address will not be published. Required fields are marked *