សមត្ថកិច្ចជំនាញខេត្តសៀមរាបបង្ក្រាក្រុមរថយន្ត២គ្រឿង ដឹកជញ្ជូនលៀសខុសច្បាប់ ជាង២៨ តោន បញ្ជូនទៅកាន់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល

ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង៤០ នាទីយប់ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្រប

សម្រួលនីតិវិធីដោយ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី សឿន សេនស្នងការរង ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងមូលដ្ឋានស្រុក ចុះបង្ក្រាបរថយន្ត២គ្រឿង ដឹកលៀសខុសច្បាប់ ប្រមាណជា២៨ តោន ស្ថិតក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម ចំនួន០២ ករណី

ទី១. ជនសង្ស័យ៖ ឈ្មោះ ភី សុភក្រ័ ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ ដឹកជញ្ជូន លៀសគ្មានលិខិតអនុញ្ញត ដោយរថយន្តម៉ាកសាំយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2H.3460 រស់នៅភូមិក្រចាប សង្កាត់ព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្នុងនោះសមត្ថកិច្ចយើងបានរកឃើញលៀសចំនួន ១៥០ប៉េ ស្មើនឹង ៧៥០០ គីឡូក្រាម

ទី២.រថយន្តម៉ាក អុីស៊ុយស៊ុយ (ISUZU) ពណ៌ផ្ទៃមេឃ ពាក់ស្លាក់លេខ ចង្កូតស្តាំ KCHH.0056 និងមានស្លាកលេខភ្នំពេញ3B.0930 (មិនប្រក្រតី) នៅលើរថយន្តថែមទៀត ដឹកលៀសគ្មានលិខិតអនុញ្ញាតចំនួន ២១២៥០ គីឡូក្រាម (ម្ចាស់រថយន្តដាក់មេប្រុច គេចខ្លួនបាត់)

វត្ថុតាងសមត្ថកិច្ចជំនាញដកហូតបានរួមមាន៖ លៀស ចំនួន ២៨៧៥០ គីឡូក្រាម និង មធ្យោបាយដឹកជញ្ជូនចំនួន ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ៖ និងវត្ថុតាងដកហូតបានខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត៕

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

Leave a Reply

Your email address will not be published. Required fields are marked *