ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសេចក្ដីអរគុណគ្រួសារកងកម្លាំង ដែលមានស្វាមី ភរិយា និងកូនចៅ លះបង់ពេលវេលាដើម្បីថែរក្សាសន្តិសុខនាឱកាសឆ្នាំថ្មី !

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់កងកម្លាំងដែលជាធម្មតាទៅហើយនៃថ្ងៃបុណ្យឈប់សម្រាក គឺក្រុមគ្រួសារនីមួយៗត្រូវជួបជុំនូវសាច់ញាតិ ដើម្បីលេងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងកម្លាំងតែងនៅជួរមុខជានិច្ចមិនថាថ្ងៃ ឬយប់ ក្រោមកម្ដៅថ្ងៃក្ដី ក្រោមតំណក់ទឹកភ្លៀងក្ដី…

អភិបាលស្រុកក្រឡាញ់អមដំណើររដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នេះ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក បានចូលរួមទទួលអមដំណើរក្រុមការងារអន្តរក្រសួង។ ដឹកនាំដោយ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ដល់សុពលភាពគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ១១,៩០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ឆ្លងកាត់ឃុំស្រណាល ឃុំរោងគោ និងឃុំស្នួល និងកំពុងសាងសង់បន្តទៀត ប្រវែង ១៤,០០០ម៉ែត្រ តភ្ជាប់ឃុំស្នួល…

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយះពេល៣ថ្ងៃមានភ្ញៀវជាតិ អន្តរជាតិចូលមកកម្សាន្ត នៅខេត្តសៀមរាប មានចំនួនប្រមាណ២លាន៧៥២ពាន់៨១៨ នាក់

ខេត្តសៀមរាប៖ ក្នុងរយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប មានបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប  ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាន ចូលរួមអបអរសាទរនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីអង្គរ  ។ ការប្រារព្វប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ដូនតា  នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ក្នុងរយៈពេល៣ថ្ងៃនេះ ទាំងភ្ញៀវជាតិ អន្តរជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាប បានសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា បានសហការគ្នារៀបចំកម្មវិធីសប្បាយៗកម្សាន្តនានា ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ និង រតនៈសម្បត្តិដ៏មានតម្លៃក្នុងជម្រៅវប្បធម៌ អរិយធម៌ខ្មែរ បានស្ថិតស្ថេរគង់វង្សតាមពាក្យស្លោកពោលថា ( វប្បធម៌រលត់…

មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួនករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

រាជធានីភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៖ចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ៖ចំនួន០៦នាក់៖១. ឈ្មោះ បាន ភ័ត្រ្ដា ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២…

បុរសម្នាក់ត្រូវសមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួនក្រោយប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែលមិនអាចអត់ឱនអោយបាន

ខេត្តកណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាលបានអោយដឹងថា៖ សមត្ថកិច្ចអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៥ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សែម វិចទ័រ អាយុ ៣៨ ឆ្នាំ ពីបទ ប៉ុនប៉ងមនុស្សឃាដ ( បេីករថយន្តដេញបំបុកជនរងគ្រោះ ) នៅចំណុច ភូមិព្រែកសំរោង ២សង្កាត់ តាខ្មៅ ក្រុង…

កម្លាំងជាង ៣ ០០០នាក់ ត្រៀមសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ខេត្តសៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៍មានលោកស្នងការនគរបាលខេត្តសៀមរាប លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា៖កងកម្លាំងប្រមាណជាង ៣ ០០០នាក់ បានត្រៀមរួចជាស្រេចសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។ លោកស្នងការបានបញ្ជាក់ថា៖ កម្លាំងនគរបាលប្រមាណ ២ ០០០នាក់ និងមានការចូលរួមពីស្ថាប័នអង្គភាពពាក់ព័ន្ធ ដែលចំណុះឱ្យបញ្ជាការឯកភាពខេត្ត  នឹងបានបែងចែកទៅតាមគោលដៅធំៗចំនួន៦ ក្នុងនោះគោលដៅសំខាន់ៗដែលត្រូវដាក់កងកម្លាំងការពារសន្ដិសុខសុវត្ថិភាពនោះ រួមមាន ក្នុងតំបន់អង្គរចំនួន២៥គោលដៅ  ក្នុងក្រុងសៀមរាប ៣៤គោលដៅ។ដោយឡែកនៅតាមបណ្ដារមណីយដ្ឋាន នៅតាមបណ្ដាក្រុងស្រុកផ្សេងៗទៀត ស្នងការដ្ឋានខេត្តសៀមរាប ក៏បានណែនាំឱ្យអធិការក្រុងស្រុក ត្រៀមកម្លាំងការពារឱ្យរួចជាស្រេច…

លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់ ។ ពិធីនេះក៏មានការចូលរួមពីលោក គាត ហ៊ុល ប្រធានគណៈកម្មការគណបក្សប្រជាជនក្រុងប៉ោយប៉ែត ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារខេត្តចុះមូលដ្ឋានក្រុង សមាជិក–សមាជិកា ប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះលោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត…

សមត្ថកិច្ចបញ្ចូនខ្លួនជនសង្ស័យប្រុសស្រីចំនួន០៥នាក់ទៅតុលាការករណីពាក់ពន្ឋ័គ្រឿងញៀន

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចបង្រ្កាបក្រុមជួញដូរគ្រឿងញៀនប្រុស –ស្រីចំនួន០៥នាក់ នៅក្នុងនោះយោងតាមប្រភពបានឲ្យដឹងថា៖ចំណោម០៥នាក់មានម្នាក់ជាភរិយាមន្ត្រីនគរបាលខេត្តបាត់ដំបងផងដែរ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់បង កាលពីថ្ងៃសៅរ៍ទី០៥ខែមេសា ឆ្នាំ២០២៥ នេះ បន្ទាប់ពីសួរនាំរួចដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។ ជនសង្ស័យ៖ជួញដូរគ្រឿងញៀនទាំង០៥នាក់រួមមាន៖ ១–ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ៣២ឆ្ឆ្នាំជាមេខ្លោងដែលមានស្វាមីជាមន្ត្រីនគរបាលឈ្មោះ កោ ស៊ុនកាំង មានតួនាទីនាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ។ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល។ ២–ឈ្មោះ យាន ស្រីនិក ហៅចាន់នី ភេទស្រី អាយុ១៦ឆ្នាំ…

រដ្ឋបាលខេត្តសៀមរាបអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ  អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានគណៈអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ អង្គភាពមន្ទីរនានាក្នុងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥…

ចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាបដែលពូកែខាងជេរប្រម៉ាតគេ ឃុំខ្លួនដាក់ពន្ធនាគារ

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ដែលគេដឹងថា៖ជាមេតុងទីន រស់នៅក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យស្ថាប័នតុលាការនិងចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃស្រុកទី០៤ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមដីការបស់ចៅក្រមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖ ផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ(គេចខ្លួន) ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ គំរាមហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤នឹងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ២.បង្គាប់ឱ្យចាប់ខ្លួន–ឃុំខ្លួនឈ្មោះ ចិន ស្រីដា តាមអំណាចនៃសាលក្រមនេះ…