បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ នាសម័យប្រឡង ៖ ២៦ មេសា ២០២៥។ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជននិងកីឡាបានប្រកាសប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាបទទួលបានជ័លាភីចំនួនពីររូបនៅកម្រិតថ្នាក់ទី១២ រួមមាន៖ ១–សិស្សឈ្មោះ ពៅ ជុំរតនៈ មកពីវិទ្យាល័យស្មាតឃីត…
ដោយយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃពុធទី២៩ខែមេសាឆ្នាំ២០២៥ នៅ វេលាម៉ោង១១និង២០នាទី លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ខេត្តឧត្តរមានជ័យ ។ បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកាបង្ក្រាបដោយវរសេនីយ៍ទោផន ជាង អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ដាច់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ បង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចព្រៃគុយស្ថិតក្នុងភូមិជ័យនិវត្តន៍ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ឃាត់ខ្លួនបានជនសង្ស័យ៖ ចំនួន០១នាក់ ឈ្មោះ ពេញ ប៉ុង ភេទ ប្រុសអាយុ៣៩ឆ្នាំមុខរបរ…
ស្រ្តីម្នាក់ចងកសម្លាប់ខ្លួននៅក្បែរវត្តរាជបូណ៌ ត្រូវបាន ពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ច
ខេត្តសៀមរាប៖ ករណីប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង កាលពីថ្ងៃ អាទិត្យទី២៧ ខែ មេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុច ក្រុមទី១១ ភូមិវត្តបូណ៌សង្កាត់សាលាកំរើកក្រុង.ខេត្តសៀមរាប។ នៅព្រឹកថ្ងៃចន្ទ័ទី២៨ខែមេសាឆ្នាំ២០២៥ សមត្ថកិច្ចមូលដ្ឋានបានឲ្យបណ្តាញព័ត៍មានដឹងថា៖ ស្រ្តីជនរងគ្រោះឈ្មោះ ជ្រឹងសាវឿន ភេទ ស្រី អាយុ ៦៤ឆ្នាំ រស់នៅក្រុមទី ១១ ភូមិវត្តបូណ៍សង្កាត់សាលាកំរើក ក្រុងសៀមរាប។ សមត្ថកិច្ចបន្តថា៖តាមការដកស្រង់សម្ដីពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា៖ ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី២៧ ខែមេសា…
កិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់
ខេត្តសៀមរាប៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់ នៅរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ អង្គភាព ជំនាញ រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលខេត្ត។ លោក អភិបាលរងខេត្ត កិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់នេះដែររៀបចំឡេីង ក្នុងគោលបំណងគាំទ្រដល់ការជំរុញ និងអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយបរិយាបន្ន និងភាពធន់នៅក្នុងតំបន់ភាគពាយ័ព្យ…
អ្នកលក់អនឡាញ ម្នាក់ដែលអះអាងថា៨០%នៃអ្នកកាសែតគឺបំពុលសង្គម ត្រូវបានសមាគមអ្នកកាសែត ប្ដឹងទៅក្រសួងព័ត៍មាន
រាជធានីភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់ អង្គភាពសារព័ត៍មាន ជាច្រើន នាថ្ងៃព្រហស្បត្តិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះដែល សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានប្ដឹងស្ដ្រីអ្នកលក់“អនឡាញ“ម្នាក់ ដែលប្រើប្រាស់គណនី Facebookឈ្មោះMADAM.DA ចូលក្រសួងព័ត៌មាន ហើយក្រសួង ក៏បានទទួលបណ្ដឹងរួចរាល់ហើយដែល ។ នេះបើយោងតាមការបញ្ជាក់ពី លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ។ លោក ទេស វិបុល បានថ្លែងប្រាប់៖សារព័ត៍មាន(ដើមរាំង) យ៉ាងដូច្នេះថា៖ ស្ដ្រីរូបនេះគាត់បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន វាយប្រហារដោយគ្មានមូលដ្ឋានមកលើស្ថាប័នសារព័ត៌មាន នៅកម្ពុជា ។…
ឃាត់ខ្លួនសង្ស័យប្រុសស្រីចំនួន២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ៖ ដោយមានការរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋមកកម្លាំងសមត្ថកិច្ចថា៖ នៅចំណុចភូមិតាឡាត់ចាស់ ឃុំ អូរ ស្រុកភ្នំស្រួច ឃើញមានក្មេងជិះម៉ូតូចេញចូលហើយមានការសង្ស័យ៖ មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០នឹង៣០នាទី ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចុះល្បាតនៅចំណុចភូមិឃុំខាងលើ បានឃើញមុខសញ្ញាសង្ស័យ៖ពាក់ពន្ធបទល្មើសគ្រឿង០១នាក់ ឈ្មោះស៉ឹម ចន្ធូ ភេទស្រី អាយុ៣២ឆ្នាំមានទីលំនៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច បានធ្វើការត្រួតពិនិត្យរកឃើញមាន៖ ម្សៅក្រាមពណ៍សថ្លាចំនួន ០១កញ្ចប់តូចរបស់ សង្ស័យ៖ជាគ្រឿងញៀន…
ស្នងការដ្ឋាននគរបាលខេត្តសៀមរាបជម្រុញអោយកងកម្លាំងទាំងអស់ខិតខំបំពេញតួនាទីភារកិច្ច បង្រ្កាបក្មេងទំនើងក្នុងខេត្តសៀមរាប រួមទាំងបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារៀបចំចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
ខេត្តសៀមរាប៖ ថ្លែងក្នុងកម្មវិធីនៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ០៨នឹង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍កិច្ចប្រតិបត្តិការការពារ ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះផងដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍…
ស្នងការរងនគរបាលខេត្តឧត្តរមានជ័យម្នាក់បានបាត់បង់ជីវិតក្រោយគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនដល់មន្ទីរពេទ្យ
ខេត្តឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង នៅថ្ងៃអង្គារទី២២ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨ព្រឹក ស្ថិតនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បង្ករដោយរថយន្តម៉ាកអាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D.6675 បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.33 54 ដែលកំពុងឈប់ចតនៅខាងស្តាំដៃតាមផ្លូវ ។ ប្រភពពីកន្លែងកើតហេតុ ជនរងគ្រោះជាតៃកុងរថយន្តអាល់ផាត ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ)…
លោក ឡាយ សុធា បានបំពានច្បាប់ និងវិធានការក្រសួងបរិស្ថាន ដោះលែងជនសង្ស័យចូលព្រៃកាប់ឈើក្នុងតំបន់ការពារធម្មជាតិក្នុង
អ្នកសារព័ត៌មានមានការងឿងឆ្ងល់ចំពោះករណីបទល្មើសធនធានធម្មជាតិមួយ ដែលកើតឡើងក្នុងឧទ្យានជាតិជួរភ្នំក្រវាញ បង្កឡើងមន្រ្តីរដ្ឋបាលការពារនិងអភិរក្សាធនធានធម្មជាតិ ដែលមានឈ្មោះ ឡាយ សុធា។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មន្រ្តីរូបនេះបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ឈ្មោះ នូវ ងិន ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបាននាំយករណាយន្ត១គ្រឿង និងពូថៅចំនួន១ ចូលព្រៃ ដើម្បីកាប់រំលំដើមឈើ និងប្រមូលយកអនុផលព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ នៅចំណុចជើងភ្នំទ្រព្យ ភូមិវាលវង់ ឃុំរកាត…
នាយករដ្ឋមន្ត្រីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ថ្ងៃទី២៣-២៤ ខែមេសា
ភ្នំពេញ៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…
