ស្រ្តីម្នាក់ចងកសម្លាប់ខ្លួននៅក្បែរវត្តរាជបូណ៌ ត្រូវបាន ពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ច

ខេត្តសៀមរាប៖ ករណីប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង កាលពីថ្ងៃ អាទិត្យទី២៧ ខែ មេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុច ក្រុមទី១១ ភូមិវត្តបូណ៌សង្កាត់សាលាកំរើកក្រុង.ខេត្តសៀមរាប។ នៅព្រឹកថ្ងៃចន្ទ័ទី២៨ខែមេសាឆ្នាំ២០២៥ សមត្ថកិច្ចមូលដ្ឋានបានឲ្យបណ្តាញព័ត៍មានដឹងថា៖ ស្រ្តីជនរងគ្រោះឈ្មោះ ជ្រឹងសាវឿន ភេទ ស្រី អាយុ ៦៤ឆ្នាំ រស់នៅក្រុមទី ១១ ភូមិវត្តបូណ៍សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថា៖តាមការដកស្រង់សម្ដីពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា៖ ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ទើបប្រជាពលរដ្ឋប្រទះឃើញធ្វើអត្តឃាត ចងកសម្លាប់ខ្លួនតែម្ដង។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *