អាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ១នាក់ករណីលួចគាស់ផ្ទះពលរដ្ឋយក ទ្រព្យសម្បត្តិ

ខេត្តសៀមរាប៖ កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង១០និង០០នាទី ស្ថិតនៅចំណុចផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយមានជីវករលក់មាសនៅក្នុងផ្សារលើធំថ្មី សង្ស័យ៖ បានរាយការណ៍មកកម្លាំងអាវុធហត្ថប្រចាំការ នៅកន្លែងកើតហេតុ ខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់មកកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តនីតិវិធី

ក្រោមវិធានការជំនាញជនសង្ស័យ៖ ខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាលពីវេលាម៉ោង២២និង០០នាទី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ស្ថិតនៅចំណុចភូមិខ្នារ សង្តាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។រួចហើយរូបខ្លួនបានយកគ្រឿងអលង្ការទាំង

នោះទៅលក់ឱ្យជីវករចំណុចផ្សារធំថ្មី ត្រូវបានកម្លាំងអាវុធហត្ថប្រចាំការឃាត់ខ្លួនតែម្ដង។ វត្ថុតាងរួមមាន៖ លោហៈធាតុ

ពណ៌លឿងចំនួន០២ខ្សែ ខ្សែកពណ៌ប្រាក់០១ខ្សែ ខ្នាយជ្រូកព្រៃ០២ខ្នាយ រូបបដិមា ១០ព្រះអង្គ មេដាយ០៦ បន្តោងខ្សែក ០២បន្តោងកថា០៧កថា វ៉ាលី០១ ទូរស័ព្ទ០១គ្រឿង និងសម្ភារៈមួយចំនួនទៀត

ជនសង្ស័យ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចំណែកគ្រឿងអលង្ការ និងសម្ភារៈ ប្រគល់ជូនម្ចាស់ដើមវិញ អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសមួយចំនួន រហូតបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ របស់បងប្អូនប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *