កម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យឃាត់ខ្លួនបុរសម្នាក់ករណីគ្រឿងញៀន និងមុខសញ្ញាដែលជាប់ពាក់ព័ន្ធក្នុងករណីលួចគាស់ទំលុះទំលាយផ្ទះលួចយកបានទ្រព្យសម្បត្តិ

‎ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទី លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ត្រី ថាន់ ម៉ៅ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៏ ដឹកនាំកម្លាំងជំនាញននិងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ  ចុះសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួនជនសង្ស័យ៖ចំនួន០១នាក់ឈ្មោះ ធាន ប៉ាវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ឃាត់ខ្លួនចំណុចភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង រួមទាំងដកហូតបាននូវប្រភេទថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ice)ចំនួន០២កញ្ជប់តូចជាប់ខ្លួនជនមុខសញ្ញាខាងលើ ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចគាស់ទំលុះទំលាយផ្ទះលួចយកបាននូវទ្រព្យសម្បត្តិកាលពីថ្ងៃទី២៥…

អ្នកសារព៏ត៍មានម្នាក់ត្រូវចាប់ខ្លូន ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តសៀមរាប៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖ កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានសង្ស័យ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ទីតាំងលំនៅឋានមួយកន្លែងដែលស្ថិតនៅក្នុង ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយការឃ្លាំមើលដោយយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ៖ ម្នាក់មានឈ្មោះ ទឹម កាន់យូណា ហៅ តឿ…

សមត្ថកិច្ចខេត្តសៀមរាបរកឃើញទីតាំងលក់បារីអេឡិចត្រូនិច ជាច្រើននិងបានធ្វើកិច្ចសន្យា អប់រំណែរនាំឱ្យម្ចាស់បញ្ឈប់ធ្វើអាជីវកម្ម

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាបបានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយ និងគ្រឿងក្រអូប មួយកន្លែងដែលស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយការត្រួតពិនិត្យទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញ បារីអេឡិចត្រូនិច ចំនួន៩០៧ដើម ក្បាលបារីអេឡិចត្រូនិច ចំនួន ៦១០៥ដើម និងបានបន្តធ្វើការស្រាវជ្រាវដល់លំនៅឋាន និងបានរកឃើញនូវ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ៤០កេស…

កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួនម្ចាស់ហាងកាហ្វេដែលបង្ខំអោយក្មេងស្រី អនីតិជន ០៣រូបបំរើផ្លូវភេទជាមួយភ្ញៀវ បញ្ជូនទៅ​សាលាដំបូងខេត្តសៀមរាប​

ខេត្តសៀមរាប៖ ដោយមានបទបញ្ជាលោកឧត្តមសេនីយ៍ត្រី​ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប និង សហការ​ជាមួយ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៥វេលាម៉ោង ១៩និង០០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ៖ម្នាក់ ឈ្មោះ យឿប ឌីណា ហៅ ម៉េង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់កាហ្វេ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណី “សញ្ចារកម្ម”…

គ្រូទាយម្នាក់ត្រូវបានឃាត់ខ្លួនករណីឆបោកលក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ ឲ្យទៅជនរងគ្រោះ

ខេត្តសៀមរាប៖ ថាបោកៗមែន កម្លាំងអាវុធហត្ថឃាត់ខ្លួនគ្រូទាយម្នាក់ករណីឆបោកលក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ ទៅអោយជនរងគ្រោះបានប្រាក់រាប់ពាន់ដុល្លា ចុងក្រោយ កងរាជអាវុធហត្ថទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់(Hotline) 1296 នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះទៅឃាត់ខ្លួនបាន ជនសង្ស័យ៖ ឈ្មោះ សឹម ស៊ីណានភេទប្រុស អាយុ ៣៣ឆ្នាំ ដែលមានមុខរបរជាគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) បន្ទាប់ពីសួរនាំរួចក៏បានបញ្ជូនជនសង្ស័យ ខាងលើ មកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប…

ឆ្លៀតនោះឆ្លៀត ចុងក្រោយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងក្របួចជាប់បាន៣នាក់ ករណីលួចបន្លំកាបូបលុយពលករខ្មែរ ចេញតាមច្រកទ្វារអន្តរជាតិដូង

ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាប ក្រុមឆ្លៀតឱកាសលួច និងគ្រឿងអលង្ការរបស់ពលករខ្មែរ ដែលចេញពីប្រទេសថៃ ករណីនេះបង្ករឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចមុខច្រកទ្វារអន្តរជាតិដូង (បានឡែម) ភូមិដូង ឃុំអូរដាលើ ស្រុកកំរៀង។ ឃាត់ខ្លួនបានជនសង្ស័យ៖ ចំនួន៣នាក់ ករណីលួច (បន្លំយកកាបូបលុយ និងគ្រឿងអលង្ការបស់ពលករ ដែលបានចេញពីប្រទេសថៃ) ជនសង្ស័យ៖ ១ ឈ្មោះ ជា ពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ…

សមត្ថកិច្ចឃាត់មុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនល្បាតលើ ផ្លូវលំក្នុងភូមិថ្មីឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ០៩កេីតខែស្រាពណ៍ឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៥វេលាម៉ោង១១និ៣០នាទី ឃាត់ករណីមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនបាន០១នាក់៖ ជនសង្ស័យ ឈ្មោះ សឿង ប៊ុនធឿន ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិ ថ្មីឃុំភារីមានជ័យស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរលើខ្លួន រកឃើញវត្ថុតាងមាន៖ ម្សៅក្រាមពណ៏សថ្លាសង្ស័យថា៖ជាគ្រឿងញៀនចំនួន ០៦កញ្ចប់មធ្យម ។ ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង.ទូរសព្ទ័០១គ្រឿង.ម៉ូតូ០១គ្រឿងម៉ាក់Honda Beatពណ៏សលាយខៀវគ្មានស្លាកលេខ ។ សរុបវត្ថុតាង នឹង ជនសង្ស័យៈ(ជនសង្ស័យចំនួន០១នាក់) ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៦កញ្ចប់មធ្យមទូរស័ព្ទ០១គ្រឿង នឹងម៉ូតូ០១គ្រឿង។ ករណីនេះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋកំពុងកសាងសំណុំរឿងបញ្ចូនមុខសញ្ញាខាងលើទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធី៕

ស្រ្តីម្នាក់រកសុីលក់ទំនិញខ្យល់ឆបោកតាមអនឡាញពីអតិថិជន រាប់មិនអស់ត្រូវអាវុធហត្ថខេត្តសៀមរាបក្របួចជាប

ខេត្តសៀមរាប៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ ឈ្មោះ សៀ​ង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ នៅចំណុចហាងវីងដកប្រាក់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមអនឡាញ តាមបណ្ដឹងរបស់ជនរងគ្រោះ ថា៖មានជនសង្ស័យម្នាក់ជាជនរកស៊ីឆបោកតាមអនឡាញដោយបានបង្កើតជាម្ចាស់គណនី facebook លេងយ៉ាន់ឡាន Rim-CaR SHOP ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអតិថិជន។ ក្រោមវិធានការជំនាញជនសង្ស័យ៖ ឈ្មោះ សៀង សុគុន្ធបានឆ្លើយសារភាពឲ្យដឹងថា៖…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពវិនិយោគតាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៨ ខែកក្កដា  ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើក  ការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ តាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះប.ច ភេទប្រុស ជនជាតិខ្មែរ។ តាមរយ:ការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា៖ ជនសង្ស័យរូបនេះ ជាអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីធនាគារដើម្បីទទួលប្រាក់ពីជនរងគ្រោះ…

សមត្ថកិច្ចឃាត់ខ្លួន វៀតណាម ម្នាក់ពាក់ព័ន្ធនឹងករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តសៀមរាប៖ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ឈ្មោះ ហូ យ៉ាំងសៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុង.ខេត្តសៀមរាប។ ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១នឹង០០នាទី ។ ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កាបង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងដឹកនាំផ្ទាល់ដោយ…