កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម នៅស្រុកស្នួល

ខេត្តក្រចេះ​៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាម៉ោង២០និង១០នាទី នៅចំណុចមុខការ៉ាស់សាំងហុីសេងហំ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណី ប៉ុនប៉ងឃាតកម្មកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ភេទប្រុស ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ាត់ ជុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាមរស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំកញ្ចឹងកខាងក្រោយ មានស្នាមដាច់ចេញឈាម (រងរបួសធ្ងន់) ហើយត្រូវបានសាច់ញាតិ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង…

ជនក្លែងបន្លំតេឡេក្រាម សម្តេចតេជោ ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ចំណេញប្រាក់ច្រើនត្រូវចាប់បាន៤នាក់

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ភេទប្រុសជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រូបបន្ថែមទៀត…

ករណីប៉ូលីសចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន៩រូប បានទាលុយចំនួន៣០០ដុល្លាពីជនជាតិឥណ្ឌូនេសុីម្នាក់ត្រូវបានកោះហៅមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្ល តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ ។ ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥នេះដើម្បីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ  ស្ថិតក្នុងសង្កាត់ស្រះចក…

សមត្ថកិច្ចស្រុកត្រពាំងប្រាសាទឃាត់ខ្លួនបុរសម្នាក់មុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តឧត្តរមានជ័យ៖ ដោយយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ នៅវេលាម៉ោង១៦និង២០នាទី លោក ឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំការចុះបង្ក្រាបដោយ វរសេនីយ៍ទោ ផន ជាងអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះប្រឡាយ បង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ស្ថិតនៅក្នុងភូមិត្រាំ.ប៉ោង ខាងត្បូងឃុំព្រះប្រឡាយស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ការចុះប្រត្តិបត្រការណ៍ខាងលើឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ មានឈ្មោះ…

កម្លាំងសមត្ថកិច្ចក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីលួចម៉ូតូនឹងមានផ្ទុកសារធាតុញៀន

ខេត្តសៀមរាប៖ សមត្ថកិច្ចក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រត្តិការណ៍នេះ ធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី០៧,០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៦នឹង៣០ នាទីព្រឹក ថ្ងៃទី ០៧ ខែ មិថុនាឆ្នាំ២០២៥ នៅចំណុច…

អាវុធហត្ថឃាត់ខ្លួនស្ត្រីម្នាក់ករណីលួចប្រាក់តាមQRកូដធានាគារ ហើយបានគេចខ្លួនបាត់ ដោយជនរងគ្រោះបានបាញ់ច្រឡំ

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃព្រហស្បត្តិ៍ទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រី រីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ យុន ស៊ីវមិញ (អាម៉ី) ភេទស្រីអាយុ៣២ឆ្នាំ រស់នៅភូមិតាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណីលួច(ប្រាក់តាមQRកូដធនាគារ) កាលពីវេលាម៉ោង០១ និង៤០នាទី នៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥…

បង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នកចូលលេងបានចំនួន១១នាក់នឹងម៉ូតូជាច្រើនគ្រឿង

ខេត្តក្រចេះ៖ សមត្ថកិច្ច ចុះ បង្ក្រាប សង្វៀន ជល់មាន់ មួយកន្លែង  ឃាត់ ខ្លួន មនុស្ស បាន ១១នាក់ កាលពីថ្ងៃ ព្រហស្បតិ៍ ២៩ ឧសភា២០២៥ ដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះ បង្ក្រាប ទីតាំង សង្វៀនជល់មាន់អាប៉ោង មួយកន្លែង និងបានឃាត់មនុស្សលេងល្បែងមាន់ជល់ ចំនួន ១១ នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿង…

មន្រ្តីនគរបាល២នាក់ ម្នាក់ជាអធិការរងនគរបាលស្រុកបវេល ត្រូវបាន ACU បញ្ជូនទៅតុលាការ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

រាជធានីភ្នំពេញ៖ មន្រ្តីនគរបាល២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួននឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីមន្ត្រីខាងលើនេះបានលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ យោងតាមសេចក្តីរាយការណ៍ពីតុលាការ ដែលបណ្តាញព័ត៍មាន ទទួលបានកាលពីថ្ងៃចន្ទ័ទី២៦ខែឧសភា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់បណ្តាញព័ត៌មាន កាលពីរសៀលថ្ងៃនោះថា៖ ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ ​ប៉ុនប៉ងសូកប៉ាន់​ និងបទ​ សម្អាតប្រាក់​ តាមមាត្រា​ ៣២​ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ​ មាត្រា​ ២៧​ មាត្រា​…

កម្លាំងនគរបាលបំបែកសំណុំរឿងជនល្មើសជនជាតិភូមា៥នាក់ ដែលដឹកសពជនជាតិចិនម្នាក់យកទៅកប់ចោលនៅស្រុកអូរជ្រៅបានហើយ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យអ្នកព័ត៌មាន ដឹង កាលពីថ្ងៃចន្ទ័ទី២៦ ខែឧសភា ឆ្នាំ២០២៥ ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។ ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៧នឹ៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង…

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបបានជនសង្ស័យចំនួន៣នាក់ករណីគ្រឿងញៀន

ខេត្តព្រៃវែង៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បាន លោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងនិងមានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែ ឧសភាឆ្នាំ២០២៥ ។ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស…