កម្លាំងជំនាញរាជធានីភ្នំពេញ បំបែកសំណុំរឿងករណី​អំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរ ឃៅ ឬ អំពើរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៥ឆ្នាំបានហើយ

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណី​អំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរ ឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិជនរងគ្រោះ) បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២នឹង៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ…

ពលរដ្ឋប្រទះឃើញសពបុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តទំនើបយកមកកប់ចោល

ខេត្តបន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាល មិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ  ត្រូវបានគេដឹកតាមរថយន្ត ទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែន បានអោយដឹងថា កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានរាយការណ៍ករណី ប្រទះឃេីញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ…

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃរហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង

ភ្នំពេញ៖ ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ–ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម! អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម…

លោក ឡាយ សុធា បានបំពានច្បាប់ និងវិធានការក្រសួងបរិស្ថាន ដោះលែងជនសង្ស័យចូលព្រៃកាប់ឈើក្នុងតំបន់ការពារធម្មជាតិក្នុង

អ្នកសារព័ត៌មានមានការងឿងឆ្ងល់ចំពោះករណីបទល្មើសធនធានធម្មជាតិមួយ ដែលកើតឡើងក្នុងឧទ្យានជាតិជួរភ្នំក្រវាញ បង្កឡើងមន្រ្តីរដ្ឋបាលការពារនិងអភិរក្សាធនធានធម្មជាតិ ដែលមានឈ្មោះ ឡាយ សុធា។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មន្រ្តីរូបនេះបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ឈ្មោះ នូវ ងិន ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបាននាំយករណាយន្ត១គ្រឿង និងពូថៅចំនួន១ ចូលព្រៃ ដើម្បីកាប់រំលំដើមឈើ និងប្រមូលយកអនុផលព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ នៅចំណុចជើងភ្នំទ្រព្យ ភូមិវាលវង់ ឃុំរកាត…

ចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាបដែលពូកែខាងជេរប្រម៉ាតគេ ឃុំខ្លួនដាក់ពន្ធនាគារ

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ដែលគេដឹងថា៖ជាមេតុងទីន រស់នៅក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យស្ថាប័នតុលាការនិងចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃស្រុកទី០៤ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមដីការបស់ចៅក្រមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖ ផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ(គេចខ្លួន) ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ គំរាមហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤នឹងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ២.បង្គាប់ឱ្យចាប់ខ្លួន–ឃុំខ្លួនឈ្មោះ ចិន ស្រីដា តាមអំណាចនៃសាលក្រមនេះ…

ជនសង្ស័យចំនួន៥នាក់ត្រូវបានអាវុធហត្ថបញ្ជូន ទៅសាលាដំបូងពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង១២នឹង៣០នាទីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឃាត់ខ្លួនជនសង្ស័យ៖ចំនួន០៥នាក់ ១–ឈ្មោះ ប៊ុនឈឿន រ៉ាឈីត ហៅ ឆាតភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ…