រដ្ឋបាលខេត្តសៀមរាបបើកវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ អន្តរជាតិ ជូនបងប្អូនអ្នកបើករ៉ឺម៉ក ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃចន្ទ័ទី០២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបើកពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ អន្តរជាតិ ជូនបងប្អូនអ្នកបើករ៉ឺម៉ក ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក លី សារីអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប

ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកអគ្គលេខាធិការសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងសហការី និងបងប្អូនបងប្អូនអ្នកបើករ៉ឺម៉កកង់បី ក្នុងខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្ត បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកការចំណេះដឹង អំពីច្បាប់បទដ្ឋានគតិយុត្តិ និងគោលការណ៍ណែនាំនានា ដល់អ្នកពាក់ព័ន្ធ ពិសេសដល់ប្អូនអ្នកបើករ៉ឺម៉ក ឱ្យយល់ពីបដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលបានទទួលសេវាកម្មផ្ទាល់ពីអ្នកបើករ៉ឺម៉ក ដែលចូលមកទស្សនាខេត្តសៀមរាប។ ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់សមាជិក សមាជិកាអង្គពិធីទាំងមូល សូមយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ ដោយយកចិត្តទុកដាក់ និងស្រូបយកចំណេះដឹងពីវាគ្មិនប្រកបដោយបទពិសោធន៍ និងជំនាញ ក៏ដូចជាលើកជាសំណួរ និងចូលរួមផ្តល់មតិយោបល់ឱ្យបានច្រើនដើម្បីជាចំណេះដឹង ក្នុងការធ្វើឱ្យចំណីអាហាររបស់ខ្លួនកាន់តែទទួលបានភាពទាក់ទាញពីអ្នកប្រើប្រាស់។

មួយវិញទៀត លោកក៏សូមលើកទឹកចិត្តឱ្យលោក លោកស្រី ដែលចូលរួមវគ្គបណ្តុះបណ្តាលនេះទាំងអស់ ប្រើប្រាស់វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាវេទិកាមួយ ក្នុងការជួបជុំរវាងវាគ្មិន ដែលមានចំណេះជំនាញ និងអាជីវករ ដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ហើយអាចផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់ពាក់ព័ន្ធនានាឱ្យមានប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *