សៀមរាប៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាបក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើ.ហិ.ង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (កា.ប់ជនរងគ្រោះដោយប្រើកាំ.បិតបុ័ងតោ) នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិដកពោធិ៍…
Category: ព័ត៌មានសន្តិសុខសង្គម
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិមានតម្លៃផ្សេងៗជាពិសេសករណីលួចម៉ូតូ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង ២០:៣០នាទី ថ្ងៃខែដដែល ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប។ លុះដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើកពិតប្រាកដមែន…
ល្បែងសុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ បានរីករាលដាលក្នុងស្រុកសំពៅលូន សមត្ថកិច្ចរក្សាភាពស្ងាត់ស្ងៀម
ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ ល្បែងភ្នាល់សុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ កំពុងដំណេីការដោយរលូនជាច្រើនកន្លែងនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ប្រភពក្រុមអ្នកដែលញៀនល្បែងទាំងនោះបានចេញពីកន្លែងលេងមកនាំគ្នានិយាយថា ចាញ់អស់៣០មុឺនឬ៤០មុឺនចូលតែមួយភ្លែត ចុះទំរាំ ចូលរាល់ថ្ងៃអស់ប៉ុន្មានទៅ ? បញ្ហានេះប្រាកដណាស់ច្បាស់ជានាំទុកដល់ក្រុមគ្រួសារប្រពន្ធកូន ជាក់ជាមិនខានឡើយ ព្រោះតែចាញ់ល្បែងភ្នាល់សុីសង កើតចេញទៅជាអំពើហង្សារ។ល។ សេចក្តីរាយការណ៍បន្ថែម ចំពោះល្បែងដែលកំពុងរីករាលដាលបើកលេងដោយសេរីខាងលើនេះសមត្តកិច្ចពាក់ពន្ធ័ខាងលើនេះមិនឃេីញមានការបង្ក្រាបទល់តែសោះ ធ្វើអោយមហាជនរិះគន់ចំៗថា ប្រហែលជាអាចទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំង បើកល្បែងនេះហើយមើលទៅ ដោយផ្តូរជាថ្នូរ ទើបគ្មានការបង្រ្កាបនឹងទប់ស្កាត់ចំពោះល្បែងដែលកំពុងកើតឡើងក្នុងមូលរដ្ឋានរបស់ខ្លួនទៅវិញ ។ ប្រភពបន្តថា ល្បែងសុីសងខាងលើនេះបានបើកលេងដោយសេរី បែរជាសមត្ថកិច្ចស្រុកសំពៅលូន មិនអនុវត្ថតាមបទបញ្ជារបស់ថ្នាក់លេីហេីយយកសុវត្ថិភាពភូមិឃុំដែលថ្នាក់លេីដាក់មកទុកក្រោយខ្នងយ៉ាងរំភេីយ ។…
ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ
សៀមរាប៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បានបន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សប្ដាហ៍ទី២ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន។ លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំងបន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងជាក់ស្ដែង។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
អាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកត្រាំកក់
ខេត្តតាកែវ៖ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែងជាបន្តបន្ទាប់ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ ។ ប្រតិបត្តិការធ្វើឡើងដោយទទួល បានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯកឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យ បានមនុស្សបានចំនួន០៣នាក់ (ប្រុស) ១.…
សាហាវមែនគប់កញ្ចក់រថយន្ត គេហេីយពេលម្ចាស់ចុះមកសួរនាំវាយម្ចាស់រថយន្តបន្ថែមទៀត ចុងក្រោយជាប់ខ្នោះ
ខេត្តកំពង់ស្ពឺ៖ ករណីជនសង្ស័យម្នាក់មិនមែនមានវិបត្ដិអីទេ តែសាហាវហួសបានយកដែកជ្រុងមួយកំណាត់ធ្វេីការគប់ទៅលេីរថយន្ដអ្នកដំណេីរ ចំកញ្ចក់ផ្នែកខាងមុខ ហេតុការណ៍បង្ករឡើង កាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូនមក សមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ឃុត…
កំហឹងទប់មិនបាន ថែមទាំងកូនបំណុលធ្លាប់គំរាមប្តឹងផងនោះចុងក្រោយម្នាក់ដេកគុកម្នាក់ពេទ្យរបួសធ្ងន់
ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ចាក់ជាច្រើនកាំបិត លើស្ត្រីម្នាក់ នៅក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគងកាលពីវេលាម៉ោង០៩និង២០ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ មានករណីប៉ុនប៉ងឃាតកម្ម(ចាក់ នឹងកូនកាំបិតចិតបន្លែ) ប្រព្រឹត្តទៅ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ភ្លាមៗក្រោយពីទទួលបានព័ត៌មាននិងបទបញ្ជារ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដែក បានដល់កន្លែងកើតហេតុ ដើម្បីសហការណ៍ ជួយនាំជនរងគ្រោះ…
ឈ្មួញជីកយកអាចម៌ដីនៅឃុំស្រុកបាធាយកំពុងសម្រុកដឹកដី មានរថយន្តរាប់សិបគ្រឿង ដឹកជញ្ជូនដោយខុសបច្ចេកទេស មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ
ខេត្តកំពង់ចាម៖ ការរដ្ឋានរណ្ដៅជីកយកអាចម៌ដីនៅឃុំស្រុកបាធាយរងការរិះគន់ពីប្រជាពលរដ្ឋពិសេសអ្នកធ្វើដំណើរឆ្លងកាត់ថា៖មានរថយន្តរាប់សិបគ្រឿង កំពុងសម្រុកដឹកជញ្ជូនខុសបច្ចេកទេសប្រជាពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញ ទៅកំពង់ចាម លើផ្លូវជាតិលេខ៦ ជិតដល់ទីរួម ស្រុកបាធាយខ្វះប្រហែល១គីឡូម៉ែត្រ នៅខាងស្ដាំដៃនិងឃើញក្រុមរថយន្តដឹកជញ្ជូនអាចម៍ដី កំពុងធ្វើសកម្មភាពដូចស្រមោចចេញពីការដ្ឋានមួយកន្លែងសកម្មដោយមិនខ្វល់លើផលប៉ះពាល់សាធារណៈឡើយ ។ យោងតាមរដ្ឋបាលស្រុកបាធាយបានអះអាងថា៖ ការដ្ឋានដែលកំពុងជីកយកអាចម៍ដីនោះ គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ចេញពីថ្នាក់ខេត្តទៀតផង។ ហើយសកម្មភាពដឹកអាចម៍ដីដោយរថយន្តរាប់សិបគ្រឿង នៅចំណុចភូមិ–ឃុំ–ស្រុកបាធាយខេត្តកំពង់ចាម ធ្វើឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៦Aរិះគន់យ៉ាងខ្លាំង។ ដោយឡែកប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះប្រាប់ថា៖ការដ្ឋានរណ្ដៅដីនេះជាកម្មសិទ្ធិរបស់ហ៊ាថន និងចែនី ដែលជាឈ្មួញដ៏ធំ និងមានមុខមាត់នៅក្នុងមូលដ្ឋានខាងលើ។ សកម្មភាពនៃការដឹកជញ្ជូននេះរងការរិះគន់ ពីអ្នកធ្វើដំណើរក៏ព្រោះតែមិនបានគ្របតង់ឲ្យបានត្រឹមត្រូវនិងមានជ្រុះអាចម៌ដីតាមផ្លូវជាតិទៀតផង។ ការដ្ឋានរណ្តៅដីខាងលើនេះ បើទោះជាការជីកដើម្បីស្ដារប្រឡាយឬធ្វើប្រឡាយថ្មី ក៏ដូចជា ការយកអាចម៍លក់យ៉ាងណាក៏ដោយសកម្មភាពជីកយកអាចម៍ដីនោះមានរណ្ដៅដីជ្រៅ និងច្រើនដុំ ច្រើនកន្លែង…
បនល្បែងជល់មាន់ជ្រកក្រោមកាសុីណូ៣៣កំពុងបើកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ឆ្លងដែនចូលមកលេងតាមច្រកព្រំដែនស្វាយអាង៉ោងយ៉ាងគឃ្លើនខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ
ខេត្តព្រៃវែង៖ សេចក្តីរាយការណ៍ពីទីតាំង(កាស៊ីណូ៣៣) មួយកន្លែងជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បានឲ្យដឹងថា៖ រាល់ថ្ងៃកាស៊ីណូ៣៣) ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ក្នុងមួយថ្ងៃៗបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមាន ប៉ាស្ព័រខ្លះអត់ប៉ាស្ព័រឆ្លងដែនសម្រុកចេញចូលមក លេងល្បែងសុីសងក្នុង(កាសុីណូ ៣៣)ខាងលើនេះភ្លក់ទឹកភ្លក់ដី ដូចហែរបុណ្យកឋិណ អញ្ជឹង ករណីបណ្តាលអោយមានល្បែងភ្នាល់ស៊ីសងនេះដែល ត្រូវបានមហាជនអ្នកតាមដាន ស្រលាញ់សន្តិភាពរិះគន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានជាពិសេសលោកមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង តែម្តងជាប់ចោទថាបានរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាបឬរាយការណ៍ជូនថ្នាក់លើ។ ប្រភពបានបន្តថា៖ កាសុីណូ៣៣ ដែលបើកដំណើរការអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ឆ្លងដែនចេញចូលមកលេងល្បែងសុីសង យ៉ាងពេញបន្ទុករាល់ថ្ងៃនោះ មហាសង្ស័យថា៖ កាសុីណូ មួយកន្លែងនេះគ្មានច្បាប់អនុញ្ញាតផងក៍មិនដឹង? ឬមួយក៍ម្ចាស់ កាសុីណូ ៣៣…
ព្រោះតែតណ្ហាធ្វើឲ្យបងថ្លៃទប់មិនបានបង្ខំចិត្តចាប់ប្អូនថ្លៃស្រី រំលោភតែមិនបានសម្រេច
ខេត្តកំពង់ស្ពឺ៖ ករណីបុរសម្នាក់ជាបងថ្លៃត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួន ខណៈដែលប្រពន្ធនិងម្តាយក្មេកមិននៅផ្ទះ ក៍បានធ្វើសកម្មភាពប៉ុនប៉ងចាប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំរំលោភទាំងកំរោលប៉ុន្តែមិនបានសម្រេច ដោយនាងបានរើបំរាស់រត់គេចខ្លួនបានទៅផ្ទះជីដូនទាន់ពេលវេលា។ សមត្ថកិច្ចបានឱ្យដឹងថា៖ បុរសជាបងថ្លៃល្មោភកាមដែលនគរបាលបានឃាត់ខ្លួនមាន ឈ្មោះ ថា ថាចហៅប៊ី អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង០៧និង០០នាទី នៅចំណុចក្នុងផ្ទះភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺចំណែកជនរងគ្រោះត្រូវជាប្អូនថ្លៃ អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ~ឃុំជាមួយគ្នា ។ មុនពេលកើតហេតុជនសង្ស័យ៖ បានធ្វើសកម្មភាពស្រាតខោឡើងដេកឱបបំណងចាប់រំលោភជនរងគ្រោះ ប៉ុន្តែរំលោភមិនបានសម្រេចដោយសារក្មេងស្រីរងគ្រោះរើបំរាស់រួច រត់ចេញទៅផ្ទះរបស់បងជីដូនមួយ និងជីដូននៅក្បែរនោះ។…
