ឃាត់ខ្លួនស្រ្តី២នាក់ករណីប្រើហិង្សាលើនារីជាអតីតសង្សាររបស់ប្ដី

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣និង៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ៖ចំនួនួ០២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស .ប្រើដំបងមូល. ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង។

ប៉ូលីសក្រុងភ្នំពេញបានឲ្យដឹងថា៖ជនសង្ស័យ៖ ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់អាគុយ ស្នាក់នៅលេខQ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ។

ជនរងគ្រោះ៖ ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប៉ូលសក្រុងភ្នំពេញបានបន្តថា៖ សម្ភាររងការខូចខាត៖ រថយន្ត១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យ៖ជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ។ កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុខូចខាតផ្នែកខាងក្រោយទាំងស្រុង។

បច្ចុប្បន្ន៖ជនសង្ស័យ៖ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *