សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែងដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា៖ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជុំនួបលើកទី៧ នៅមជ្ឈមណ្ឌលសន្និបាតនឹងពិព័រណ៌អន្តរជាតិជ្រោយចង្វារ CCIC កាលពីល្ងាចថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា៖ ម្សិលម្ងៃនេះខ្ញុំបាននិយាយអំពីរឿង ផ្ទៃក្រឡាដីរបស់កម្ពុជា ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥ គីឡូម៉ែត្រការ៉េ តើមានបងប្អូនណាខ្លះដែលបានចាំនូវផ្ទៃដីនេះ?  ក្នុងនោះខ្ញុំបាននិយថា៖ផ្ទៃក្រឡាដីរបស់យើងដែលវាសវែងថ្មីនោះ មានផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ មិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយនោះទេ ប៉ុន្ដែការណ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ ក្នុងនោះឃើញថា មានបងប្អូនមួយចំនួនបានយកទៅផ្សព្វផ្សាយ ប៉ុន្ដែមិនមែនផ្សព្វផ្សាយ ក្នុងន័យអាក្រកនោះទេ គ្រាន់តែការពន្យល់មិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា៖ចំពោះផ្ទៃក្រឡាផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េនេះ យើងបានមកពីណា? គឺក្នុងឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិបានយកកម្មវិធី របស់សហរដ្ឋអាមេរិកមួយ ដើម្បីមកវាស់ចុចព្រុំប្រទល់កម្ពុជាវៀតណាម ដែល

យើងប្រើទិន្នន័យខ្សែព្រុំដែនដែលឯកភាពគ្នា ទី២, ខ្សែព្រុំដែនកម្ពុជាឡាវ ដែលបានឯកភាពគ្នា ក្នុងនោះមិនរាប់បញ្ចូល ចំពោះកន្លែងខ្លះដែលពុំទាន់ឯកភាពគ្នា ដោយប្រើប្រាស់ទិន្នន័យ១លើ១០ពាន់ ហើយកម្ពុជាថៃ ប្រើប្រាស់ទិន្នន័យ១លើ២០ពាន់ ដូច្នេះប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូច្នេះពីទន្លេមកដល់នេះឃើញ១៨១,៤៣៦គីឡូម៉ែត្រការ៉េ

Leave a Reply

Your email address will not be published. Required fields are marked *