ស.ស.យ.ក. ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ជួយជំរុញការផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្តដើម្បីផ្សព្វផ្សាយគោលដៅទេចរណ៍របស់ខេត្តសៀមរាប និងសិល្បៈវប្បធម៌របស់ខ្មែរ

ខេត្រប៖មន្ត្រីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ឲ្យបានទូលំទូលាយ ព្រោះការណ៍នេះជាផ្នែកមួយនៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ខ្មែរ។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា បានមានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា ខ្មែរធ្វើបាន ។ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗនិងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌…