កម្លាំងសមត្ថកិច្ចក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីលួចម៉ូតូនឹងមានផ្ទុកសារធាតុញៀន

ខេត្តសៀមរាប៖ សមត្ថកិច្ចក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រត្តិការណ៍នេះ ធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី០៧,០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៦នឹង៣០ នាទីព្រឹក ថ្ងៃទី ០៧ ខែ មិថុនាឆ្នាំ២០២៥ នៅចំណុច E-Sport club A7 ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានករណីអំពើលួច (លួចម៉ូតូ ) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿង រួចទម្លាក់គ្នាដើម្បីលួចម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប 1AJ 2965 របស់ជនរងគ្រោះឈ្មោះ អ៊ួង ស្រីទូច ភេទ ស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប រួចគេចខ្លួន ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានជាបន្តបន្ទាប់ដែលមានឈ្មោះដូចខាងក្រោម៖ ០១ជនសង្ស័យឈ្មោះសុន សុភា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្ននៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល  ក្រុង.ខេត្តសៀមរាប

០២ជនសង្ស័យឈ្មោះ រឿន មិថុនា ហៅម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្ននៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង.ខេត្តសៀមរាប ០៣ជនសង្ស័យឈ្មោះ ហ៊ាញ រត្តនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិពពែល ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប

០៤ជនសង្ស័យឈ្មោះ ប៉ោ បូលីហុង ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប និងបច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុង.ខេត្តសៀមរាប ការឃាត់ខ្លួនជនសង្ស័យ ខាងលើសមត្ថកិច្ចដកហូតបានម៉ូតូចំនួន០២គ្រឿង មានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង និងម៉ូតូជនរងគ្រោះចំនួន០១គ្រឿង ជនសង្ស័យនៅចំពោះមុខសម្ថកិច្ចបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែន។ ក្នុងនោះដែរមានជនសង្ស័យឈ្មោះ វឿន មិថុនា ហៅម៉ី ជនសង្ស័យ ឈ្មោះសុន សុភា និងជនសង្ស័យឈ្មោះ ប៉ោ បូលីហុង មានផ្ទុកសារធាតុញៀនផងដែរ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង  បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *