ខេត្តកំពង់ធំ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន បង្ក្រាបករណី សញ្ចារកម្មមួយកន្លែង ដែកពួនជ្រក ក្នុងហាងខារ៉ាអូខេមួយកន្លែង នៅស្រុកបារាយណ៍ ។ អនុវត្តតាមការចង្អុលដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ។ ប្រតិបត្តិការណ៍ នេះដែលដោយមានការសម្របសម្រួល នីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ២៧ ខែ…
Category: ព័ត៌មានស៊ើបអង្កេត
ឃាត់ខ្លួនបានហើយជនសង្ស័យ០៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិច
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាបន្តបន្ទាប់ ករណីលួចមានស្ថានទម្ងន់ទោស(កាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន ៣០០០០ដុល្លារ នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥:៣០នាទីទាបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការឃាត់ខ្លួននេះ បានធ្វេីឡេីងនៅវេលាម៉ោង ១៨និង៣០នាទី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបទបញ្ជា ឧត្តមសេនីយ៍ឯក…
ល្បែងសុីសងខុសច្បាប់ បើកលេងយ៉ាងអាណាធិបតេយ្យក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប
រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍នៅថ្ងៃសៅរ៍ ទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យបណ្តាញព័ត៌មានយើងដឹងថា មានល្បែងស៊ីសងឆ្នោត ឡូតូ 8888 និងជលមាន់តាមប្រព័ន្ធអនឡាញ ចំនួន៤ ទីតាំងកំពុងបើកដំណើរការអោយក្រុមញៀនល្បែងចូលលេងដោយសេរី ទីតាំងស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ពលរដ្ឋថា បើទោះបីម្ចាស់បនល្បែងខាងលើបានបើកលេងល្បែងទាំងនេះ សមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីមើលមិនឃើញនិងគ្មានវិធានការទប់ស្កាត់បង្ក្រាបនោះទេ។ ចំពោះបនល្បែងសុីសងខាងលើនេះម្ចាស់បនល្បែងមានឈ្មោះ ម៉េង ឈ្មោះ សៅ នឹង ឈ្មោះ បូរ ដែលបានដាក់ពង្រាយទីតាំងអាណាធិបតេយ្យដំណើរការលេងដោយរលូន មិនខ្វល់ភ្នែកមហាជននោះឡើយ ។ ពាក់ព័ន្ធមានបនល្បែងក្នុងមូលរដ្ឋានដែលមានប្រជាពលរដ្ឋរស់នៅ…
អាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធលួចម៉ូតូយ៉ាងសកម្ម បញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ថាមានក្មេងមួយក្រុមជិះម៉ូតូគ្មានស្លាកលេខ និងសួររកអ្នកទិញម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវសួនសត្វ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងចាប់យក : ម៉ូតូចំនួន០២គ្រឿង។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើកពិតប្រាកដមែន ដោយលើកទី១…
កម្លាំងសមត្ថកិច្ចជំនាញខេត្តសៀមរាបបង្រ្កាបទីតាំងលក់បារីអេឡិចត្រូនិច និងបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់ជាបន្ទាន់
ខេត្តសៀមរាប៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤នឹង០០ នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់បារីអេឡិចត្រូនិច មួយកន្លែងដែល ដែលមានម្ចាស់អាជីវកម្ម ឈ្មោះ សៀក ភារម្យ…
សង្វៀនជល់មាន់ដ៏ធំនៅក្រុងប៉ោយប៉ែតបើកលេងដោយសេរី ខណៈអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការបង្រ្កាប
ខេត្តបន្ទាយមានជ័យ៖ តើអ្នកណានៅពីក្រោយខ្នងឈ្មោះ បូ រា ទើបបុគ្គលរូបនេះមិនញញើតច្បាប់បើកល្បែងស៊ីសងជលមាន់ខ្នាយដែកខុសច្បាប់នៅក្រុងប៉ោយប៉ែតបើកលេងបានដោយរលូនស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទ័យមានជ័យ។ ពាក់ព័ន្ធល្បែងសុីសងនេះមហាជនបានរិះគន់សមត្ថកិច្ចក្រុងប៉ោយប៉ែត ថាបានមើលរំលង ចំពោះបនល្បែងដ៍ធំមួយនេះដោយមិនបង្ក្រាបទុកអោយដំណើការលេងដោយអាណាធិបតេយ្យបែបនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណាវិញ? ថ្មីៗនេះសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់និងរាយការណ៍ចំពោះទីតាំងល្បែងជលមាន់ដ៍ធំខាងលើនេះបន្តែ មិនមានការចុះហាមឃាត់បង្ក្រាបលើល្បែងស៊ីសងមួយនេះនោះឡើយ ប្រហែលលោក បូរា ដែលជាអ្នកមើលការខុសត្រូវដល់ស្ទាតជំនាញក្នុងបនល្បែងមួយនេះមានខ្នងបង្អែករឹងមាំនៅពីក្រោយឬយ៉ាងណាទើប សមត្ថកិច្ចក្រុងប៉ោយប៉ែតមិនហ៊ានចុះបង្ក្រាបចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត។ ក្នុងករណីនេះបានបង្ហាញនូវភាពអសកម្មមន្ត្រីមួយចំនួន ឬ មានអ្វីបាំងភ្នែកមើលមិនឃើញទើបបណ្ដោយអោយល្បែងស៊ីសងមាន់ជល់ប្រមូលផ្ដុំគ្នាលេងជារៀងរាល់ថ្ងៃ ផ្ទុយពីរអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ ដូចជាល្បែងបែបប្រពៃណី រួមមានបៀរ អាប៉ោង…
កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តសៀមរាប៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាបក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួច(ម៉ូតូចំនួន ០១គ្រឿង)…
កម្លាំងនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ រកណី ឆកកាបូប នារីម្នាក់បានសម្រេច នៅសង្កាត់នគរធំ
ខេត្តសៀមរាប៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩ នឹង ៣០ នាទី នៅត្រង់ចំណុចតាមបណ្ដោយផ្លូវ…
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ យកមកសួរនាំ !ោ
រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំសន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ!
សៀមរាប៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៩និង៥៨នាទីអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកCBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ផ្លាកលេខបន្ទាយមានជ័យ 1N.2700 ថាទៅទិញបាយហូប ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានអោយសោរម៉ូតូទៅជនសង្ស័យក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប…
