អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃ​គណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត)  បានអញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ​ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់​ ស្ថិតក្នុងភូមិពោន​ ឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​…

លោកឧបនាយករដ្ឋមន្ត្រី ស សុខា សោកស្តាយចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋម្ន្តីក្រសួងមហាផ្ទៃ បានលេីកឡេីងថា ក្នុងនាមពលរដ្ឋខ្មែរ ១រូប លោកពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំង ចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុកខេត្តកំពង់ធំ ដែលបណ្តាលឱ្យអ្នកដំណេីរស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។ លោកសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពទាំងអស់។ជាមួយគ្នានេះ លោកសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៨នឹង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីឯកសណ្ឋានសញ្ញាសម្គាល់…

សេចក្តីប្រកាសព័ត៌មាន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាមចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេច លុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក…

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង–ស្រុក,…

ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការអមដំណើរដោយមន្ទីរពាក់ព័ន្ធរួមមាន មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលអង្គរជុំ ស្រុកសហរីស្នំ…

សង្វៀនជល់មាន់ដ៏ធំនៅក្រុងប៉ោយប៉ែតបើកលេងដោយសេរី ខណៈអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការបង្រ្កាប

ខេត្តបន្ទាយមានជ័យ៖ តើអ្នកណានៅពីក្រោយខ្នងឈ្មោះ បូ រា ទើបបុគ្គលរូបនេះមិនញញើតច្បាប់បើកល្បែងស៊ីសងជលមាន់ខ្នាយដែកខុសច្បាប់នៅក្រុងប៉ោយប៉ែតបើកលេងបានដោយរលូនស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទ័យមានជ័យ។ ពាក់ព័ន្ធល្បែងសុីសងនេះមហាជនបានរិះគន់សមត្ថកិច្ចក្រុងប៉ោយប៉ែត ថាបានមើលរំលង ចំពោះបនល្បែងដ៍ធំមួយនេះដោយមិនបង្ក្រាបទុកអោយដំណើការលេងដោយអាណាធិបតេយ្យបែបនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណាវិញ? ថ្មីៗនេះសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់និងរាយការណ៍ចំពោះទីតាំងល្បែងជលមាន់ដ៍ធំខាងលើនេះបន្តែ មិនមានការចុះហាមឃាត់បង្ក្រាបលើល្បែងស៊ីសងមួយនេះនោះឡើយ ប្រហែលលោក បូរា ដែលជាអ្នកមើលការខុសត្រូវដល់ស្ទាតជំនាញក្នុងបនល្បែងមួយនេះមានខ្នងបង្អែករឹងមាំនៅពីក្រោយឬយ៉ាងណាទើប សមត្ថកិច្ចក្រុងប៉ោយប៉ែតមិនហ៊ានចុះបង្ក្រាបចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត។ ក្នុងករណីនេះបានបង្ហាញនូវភាពអសកម្មមន្ត្រីមួយចំនួន ឬ មានអ្វីបាំងភ្នែកមើលមិនឃើញទើបបណ្ដោយអោយល្បែងស៊ីសងមាន់ជល់ប្រមូលផ្ដុំគ្នាលេងជារៀងរាល់ថ្ងៃ ផ្ទុយពីរអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ  ដូចជាល្បែងបែបប្រពៃណី រួមមានបៀរ អាប៉ោង…

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំនាយអាវុធហត្ថ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលប្រព្រឹត្តិនៅវិមានរំលឹកគុណអតីតវីរយុទ្ធជន…

អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តតាហង្សសរារ៉ាម

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយទាំង៧ភូមិចំណុះជើង វត្តតាហង្សសរារ៉ាម ទាំងអស់បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី នៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងហេដ្ឋារចនាសម្ព័ននិងសមិទ្ធិផលនានាក្នុងវត្តតាហង្សសរារ៉ាម ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ ។   ព្រះជិនវំសបាលោ សេង ហុង និងជា ព្រះគ្រូចៅអធិការវត្តតាហង្សសរារ៉ាម បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា…

អតីតកីឡាប្រដាល់ លោក រ៉ាក់ វិឆ័យ ស្នើសុំអ្នកសារព័ត៍មានជួយផ្សព្វផ្សាយស្វែងរកក្លិបចូលដើម្បីប្រកួតឡើងវិញយកថវិការ ចិញ្ចឹមប្រពន្ធកូនដែលនៅតូច

ខេត្តសៀមរាប៖ បងប្អូនដែលនិយមធ្លាប់មើលកីឡាប្រដាល់ ប្រហែលជាស្គាល់គាត់ហើយ អតីត: កីឡាករ លោក រ៉ាក់ វិឆ័យ ធ្លាប់វាយប្រដាលនៅ ប៉ុស្តិ៍ទូរទស្សន៍ ជាច្រើន នៅ រាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០១ ដែលលោកមានស្រុក កំណើត ភូមិស្តៅ ឃុំ ស្តៅស្រុក រតនៈ មណ្ឌុល ខេត្តបាត់ដំបង។ បច្ចុប្បន្ននេះលោក មានប្រពន្ធឈ្មោះ ហន ម៉ាលីណា នឹងមានកូនស្រីមួយទើបតែ អាយុ១ខួបស្នាក់នៅ បន្ទប់ជួល ស្ថិតនៅ…