ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នេះ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក បានចូលរួមទទួលអមដំណើរក្រុមការងារអន្តរក្រសួង។ ដឹកនាំដោយ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ដល់សុពលភាពគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ១១,៩០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ឆ្លងកាត់ឃុំស្រណាល ឃុំរោងគោ និងឃុំស្នួល និងកំពុងសាងសង់បន្តទៀត ប្រវែង ១៤,០០០ម៉ែត្រ តភ្ជាប់ឃុំស្នួល ឃុំក្រូចគរ និងឃុំសែនសុខ(ជាប់ផ្លូវជាតិលេខ៦៨) ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប។ ព្រមទាំងមានការ ចូលរួមពី ក្រុមការងារអន្តរក្រសួងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប លោកស្រី នាយក នាយករងរដ្ឋបាលស្រុកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ លោក មេឃុំរោងគោ លោកមេឃុំស្នួល ក្រុមប្រឹក្សា មេភូមិ រោងគោ ស្នួល និងប្រជាពលរដ្ឋ ដែលមានផ្ទះលំនៅដ្ឋាននៅ ជាប់តាមដងផ្លូវចំនួន១០០នាក់ ផងដែរ។
ក្នុងពិធីនេះដែរ ឯកឧត្តមប្រធាន និងក្រុមការងារបានប្រគល់ជូននូវ សារុងចំនួន១០០ ដល់ប្រជា ពលរដ្ឋដែលបានចូលរួមចំនួន១០០នាក់ ដោយក្នុងម្នាក់ទទួលបានសារ៉ុង១ ៕