ខេត្តឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង នៅថ្ងៃអង្គារទី២២ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨ព្រឹក ស្ថិតនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បង្ករដោយរថយន្តម៉ាកអាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D.6675 បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.33 54 ដែលកំពុងឈប់ចតនៅខាងស្តាំដៃតាមផ្លូវ ។
ប្រភពពីកន្លែងកើតហេតុ ជនរងគ្រោះជាតៃកុងរថយន្តអាល់ផាត ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជា ស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភ័ណ្ឌបានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពដដែរឲ្យដឹងបន្តថា៖ រថយន្តអាល់ផាត ខាងលើបានបើកបរក្នុងល្បឿនលឿន ហើយពុំបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផង ដែលធ្វើដំណើរ ពីរលិច ទៅកើតនៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តតាកូម៉ាដពីរក្រោយយ៉ាងពេញទំហឹងដែលរថយន្តឈប់ចតចោល បណ្ដាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីនេះ សមត្ថកិច្ចជំនាញអាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិនិងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់នេះ៕