បុរសម្នាក់ត្រូវសមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួនក្រោយប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែលមិនអាចអត់ឱនអោយបាន

ខេត្តកណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាលបានអោយដឹងថា៖ សមត្ថកិច្ចអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៥ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សែម វិចទ័រ អាយុ ៣៨ ឆ្នាំ ពីបទ ប៉ុនប៉ងមនុស្សឃាដ ( បេីករថយន្តដេញបំបុកជនរងគ្រោះ ) នៅចំណុច ភូមិព្រែកសំរោង សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង ២១ នឹង៥០ នាទី យប់ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៥

ប្រភពព័ត៌មានបានបញ្ជាក់ថា៖ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានវាស់ជាតិអាល់កុលឃេីញថា៖ ឈ្មោះ សែម វិចទ័រ បានផឹកគ្រឿងស្រវឹងលេីសច្បាប់កំណត់ តាមចម្លេីយសារភាពរបស់ឈ្មោះ សែម វិចទ័រ បានអោយដឹងថា៖ មុនកេីតហេតុខ្លួនបេីករថយន្តពីស្តុបស្ពានព្រែកហូរឆ្ពោះទៅទិសខាងកេីត ពេលមកជិតដល់ស្តុបកាកបាតក្រហមខេត្តកណ្ដាល មានម៉ូតូមួយគ្រឿងជិះគ្នា ២នាក់ បានគោះឡានខ្លួន ខ្លួនខឹងក៏បេីករថយន្តដេញបំបុកតែម្ដង

ជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ដោយឡែកជនបង្ករ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់   លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ បានបញ្ជាក់បន្ថែមថា៖ ករណីនេះ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែលមិនអាចអត់ឱនអោយបាន

Leave a Reply

Your email address will not be published. Required fields are marked *