រាជធានីភ្នំពេញ៖ ដោយអនុវត្តបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃសៅរ៍ទី០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២នឹង១០នាទីទៀបភ្លឺ សមត្ថកិច្ចជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ៖ បានចំនួន២នាក់ នៅចំណុចបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីជនសង្ស័យ៖បានធ្វេីសកម្មភាពចូលលួចកាច់សោរកម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1AC-7032 បានសម្រេច កាលពីថ្ងៃស្រុកទី០២ ខែមេសា ឆ្នាំ២០២៥ នៅវេលា ម៉ោង០២នឹង០០នាទីទៀបភ្លឺ នៅចំណុចបន្ទប់ជួលលេខ៥ ផ្លូវលេខ១៦BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ៖ ទី១មានឈ្មោះ ឃុំ ចាន់ណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដៃដល់)។ ជនសង្ស័យ៖ទី២មានឈ្មោះ សែម ស្រីបូរ ភេទស្រីអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីកន្លែងស្នាក់នៅផ្ទះមិនស្គាល់លេខ ផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ សម្ភារ:ដកហូតមាន ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JY-9061(របស់ជនសង្ស័យធ្វេីសកម្មភាព) និងសោដែកអក្សរអិល ចំនួន១ និងដែកមុខស្រួចចំនួន១ ឧបករណ៍សម្រាប់បេីកគំរបសោរចំនួន១។
បច្ចុប្បន៖ កម្លាំងជំនាញបាននាំជនសង្ស័យ៖ខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ តាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕