ត្រីក្លាសេប្រមាណជាង០២តោនដែលនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតិត្រូវបានកម្លាំងចម្រុះស្ទាក់ឃាត់បាននៅស្រុកបវេល

ខេត្តបាត់ដំបង៖ ឈ្មួញដឹកជញ្ជូនត្រីក្លាសេ គ្មានលិខិតអនុញ្ញាត ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបបានដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥និង៣០នាទី លោកវរសេនីយ៍ឯកយីយក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង  និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុចភូមិអន្លង់រៃ ឃុំ ក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល​ (នាំចូលពីប្រ ទេសថៃ )

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg   ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបេីករថយន្តមន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *