ឃាត់ខ្លួនសង្ស័យប្រុសស្រីចំនួន២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ដោយមានការរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋមកកម្លាំងសមត្ថកិច្ចថា៖ នៅចំណុចភូមិតាឡាត់ចាស់ ឃុំ អូរ ស្រុកភ្នំស្រួច ឃើញមានក្មេងជិះម៉ូតូចេញចូលហើយមានការសង្ស័យ៖ មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០នឹង៣០នាទី ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចុះល្បាតនៅចំណុចភូមិឃុំខាងលើ  បានឃើញមុខសញ្ញាសង្ស័យ៖ពាក់ពន្ធបទល្មើសគ្រឿង០១នាក់ ឈ្មោះស៉ឹម ចន្ធូ  ភេទស្រី អាយុ៣២ឆ្នាំមានទីលំនៅភូមិតាឡាត់ចាស់ ឃុំអូរ  ស្រុកភ្នំស្រួច បានធ្វើការត្រួតពិនិត្យរកឃើញមាន៖ ម្សៅក្រាមពណ៍សថ្លាចំនួន ០១កញ្ចប់តូចរបស់ សង្ស័យ៖ជាគ្រឿងញៀន នឹងទូរស័ព្ទដៃចំនួន០១គ្រឿង

តាមចម្លើយសារភាពរបស់ជនសង្ស័យ៖ គ្រឿងញៀនបានទិញពីឈ្មោះ គង់ វ៉ាន់ឆៃ នៅវេលាម៉ោង១១នឹង១៥ នាទី នៅចំណុចភូមិផ្សារតាឡាត់ ឃុំអូរ នឹងបានបន្ដឃាត់ខ្លួនឈ្មោះ គង់ វ៉ាន់ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិផ្សារតាឡាត់ ឃុំអូរ  ស្រុកភ្នំស្រួច ត្រួតពិនិត្យរកឃើញមាន៖ ម្សៅក្រាមពណ៍ថ្លាស របស់សង្ស័យ៖ ជាគ្រឿងញៀន ចំនួន ០២កញ្ចប់តូច នឹងទូរស័ព្ទដៃចំនួន០២គ្រឿង

ករណីខាងលើ ឃាត់ខ្លួនមនុស្សសរុប០២នាក់ ស្រី០១នាក់ម្សៅក្រាមពណ៍ថ្លាសចំនួន០៣កញ្ចប់ តូច ទូរស័ព្ទដៃចំនួន០៣គ្រឿង បច្ចុប្បន្នជនសង្ស័យ៖ កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *