រាជធានីភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់ អង្គភាពសារព័ត៍មាន ជាច្រើន នាថ្ងៃព្រហស្បត្តិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះដែល សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានប្ដឹងស្ដ្រីអ្នកលក់“អនឡាញ“ម្នាក់ ដែលប្រើប្រាស់គណនី Facebookឈ្មោះMADAM.DA ចូលក្រសួងព័ត៌មាន ហើយក្រសួង ក៏បានទទួលបណ្ដឹងរួចរាល់ហើយដែល ។ នេះបើយោងតាមការបញ្ជាក់ពី លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ។
លោក ទេស វិបុល បានថ្លែងប្រាប់៖សារព័ត៍មាន(ដើមរាំង) យ៉ាងដូច្នេះថា៖ ស្ដ្រីរូបនេះគាត់បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន វាយប្រហារដោយគ្មានមូលដ្ឋានមកលើស្ថាប័នសារព័ត៌មាន
នៅកម្ពុជា ។ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈ ជួយសង្គម។ ដោយម្ចាស់គណនី MADAM.DA អះអាងថា“អ្នកសារព័ត៌មាន៨០% គឺបំពុលសង្គម“។ លោក ទេស វិបុល បញ្ជាក់ថា៖ បច្ចុប្បន្ន អ្នកសារព័ត៌មាននៅកម្ពុជា មានចំនួនប្រមាណជា១០.០០០នាក់ អញ្ចឹងបើដូចសម្ដីMADAM.DA ដែលថា៖៨០% បំពុលសង្គម.គឺស្មើនឹងអ្នកកាសែតចំនួន ៨.០០០នាក់ហើយកំពុងបំពុលសង្គម ។
លោក ទេស វិបុល ក្នុងនាមជាសមាគមអ្នកកាសែត គឺមិនអាចទទួលយកបានឡើយ ចំពោះការវាយប្រហារ ដោយគ្មានមូលដ្ឋានបែបនេះ។ ក្នុងនោះ ប្រសិនបើបុគ្គលអ្នកសារព័ត៌មានម្នាក់ណា ប្រព្រឹត្តខុសផ្ទុយពីវិជ្ជាជីវៈឬបំពុលសង្គម សូមរិៈគន់ឱ្យចំឈ្មោះស្ថាប័ន ឬបុគ្គលម្នាក់នោះទៅ.ច្បាប់នឹងចាត់ការហើយ ខណៈសមាគម ក៏មិនកាន់ជើងអ្វីដែរ។ ប៉ុន្តែសូមកុំធ្វើការវាយប្រហារជារួម និងហ៊ានវាយតម្លៃសរុបដល់ទៅ ៨០% បំពុលសង្គមអញ្ចឹង គឺខុសធ្ងន់ធ្ងរណាស់ ។ លោក ទេស វិបុល បានចាត់ទុកថា៖ សកម្មភាពរបស់ MADAM.DA ខាងលើជា ចេតនាទុច្ចរិត.បរិហារកេរ្តិ៍.ញុះញង់ឱ្យមានការរើសអើង ធ្វើឱ្យមហាជនទូទៅ បាត់បង់ជំនឿចិត្តលើស្ថាប័នសារព័ត៌មានក៏ដូចជា ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ។
ពោលគឺ ទង្វើនេះមិនអាចអត់ឱនឱ្យឡើយ.ម្ល៉ោះហើយសមាគម សម្រេចដាក់ពាក្យបណ្ដឹងតែម្ដងទៅ ដើម្បីឱ្យក្រសួង មានមូលដ្ឋានចាត់វិធានការលើម្ចាស់គណនី MADAM.DA. ។ដកស្រង់សារព័ត៍មានដើមរាំង
ខាងក្រោមនេះ ជាលិខិតបណ្ដឹង៖