កិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់

ខេត្តសៀមរាប៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់ នៅរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ អង្គភាព ជំនាញ រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលខេត្ត។

លោកអភិបាលរងខេត្តកិច្ចប្រជុំពិភាក្សាលេីគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណេីនប្រកបដោយបរិយាបន្ន និងភាពធន់នេះដែររៀបចំឡេីង ក្នុងគោលបំណងគាំទ្រដល់ការជំរុញ និងអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយបរិយាបន្ន និងភាពធន់នៅក្នុងតំបន់ភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍតិចតួច ដែលមានការអភិវឌ្ឍតិចតួច និងរងផលប៉ះពាល់ខ្លាំងដោយការ ប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក្នុងខេត្តបាត់ដំបង នឹងសៀមរាប។ គម្រោងនេះ នឹងគាំទ្រដោយផ្ទាល់នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលមាន ភាពធន់ ការបន្សំនខឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយ បរិយាបន្ន តាមរយៈ

1. ការរៀបចំផែនការសម្រាប់ការបន្សាបម្រែសម្រួលអាកាសធាតុ

2. ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងជនបទ រួមមាន៖ផ្លូវ ចូលតំបន់ទេសចរណ៍, ប្រព័ន្ធលូ, ការគ្រប់គ្រងទឹកជំនន់, ទីធ្លាបៃតង, សួនសាធារណៈ និងផ្លូវដើរ, ផែទេសចរណ៍, ប្រព័ន្ធគ្រប់គ្រង សំណល់រឹងរាវ, ការផ្គត់ផ្គង់ទឹកស្អាត, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធ ទូរគមនាគមន៍

3. ការពង្រឹងសមត្ថភាពគ្រប់គ្រង និងប្រតិបត្តិផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង សេវាកម្មទីក្រុងជនបទ និងទេសចរណ៍។

លោកអភិបាលរងខេត្តបានបន្តថាគម្រោងទាំងនេះ ក៏មានជាសកម្មភាពអាទិភាពធាតុចេញទី១៖ ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងអាកាសធាតុ ធាតុចេញទី២៖ ការរៀបចំផែនការទេសចរណ៍ (សហគមន៍ទេសចរណ៍) ធាត់ចេញទី៣៖ ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍ សមត្ថភាព DMO និងធាតុចេញទី៤៖ ការគ្រប់គ្រងគម្រោង ការប្រតិបត្តិការ និងការថែទាំ។

លោកបានបញ្ជាក់ថាគម្រោងវិនិយោគនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរួមចំណែក បង្កើនប្រាក់ចំណូលពីការអភិវឌ្ឍ វិស័យទេសចរណ៍ ការកាត់ថ្លៃសេវា ប្រើប្រាស់ ការលក់ផលិតផលកសិកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានប្រាក់ ចំណេញកាន់តែខ្ពស់ ការប្រមូលពន្ធ និងឺសកម្មភាពសេដ្ឋកិច្ចសង្គមកើនឡើង នៅខេត្តបាត់ដំបង និងសៀមរាប។ ការកើនឡើងនៃឥណទានកាបូន និងផលិតផលក្នុងស្រុកសរុប ដែលទាក់ទងនឹងវិស័យកសិកម្ម ទេសចរណ៍ និង វិស័យដឹកជញ្ជូន៕

Leave a Reply

Your email address will not be published. Required fields are marked *