ចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាបដែលពូកែខាងជេរប្រម៉ាតគេ ឃុំខ្លួនដាក់ពន្ធនាគារ

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ដែលគេដឹងថា៖ជាមេតុងទីន រស់នៅក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យស្ថាប័នតុលាការនិងចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃស្រុកទី០៤ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមដីការបស់ចៅក្រមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖ ផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ(គេចខ្លួន) ដាក់ពន្ធនាគារកំណត់រយៈពេល (ពីរ)ឆ្នាំ ពីបទ៖ គំរាមហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤នឹងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ .បង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនឈ្មោះ ចិន ស្រីដា តាមអំណាចនៃសាលក្រមនេះ ដើម្បីយកមកអនុវត្តទោស ពន្ធនាគារខេត្តសៀមរាប ស្របតាម

បញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ហេតុដូច្នេះសម្រេច៖ បង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់ សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្នភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានប្តីឈ្មោះទី ប្រាថ្នា។

ឱ្យភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួនឈ្មោះខាងលើនេះ និងបញ្ជាដល់ប្រធានពន្ធនាគារខេត្តសៀមរាប មណ្ឌលឃុំខ្លួនខេត្តសៀមរាបឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ ហើយអនុវត្តបន្តតាមនីតិវិធីច្បាប់។ នេះបើតាមដីកា របស់ចៅក្រមជំនុំជម្រះចុះថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោកឃី ឆៃ។

យោងតាមប្រភពបានប្រាប់ថា៖ ស្ត្រីដែលត្រូវបាន សមត្ថកិច្ចចាប់ខ្លួននឹងតុលាការឃុំខ្លួន ជាមេតុងទីន ដែលពូកែខាងជេរប្រម៉ាតគំរាមកំហែង បោកប្រាស់លុយកាក់ ញើសឈាមគេ ពេលនេះត្រូវបានសមត្ថកិច្ចចាប់បញ្ជូនដាក់ពន្ធនាគាហើយ បើអ្នកសៀមរាបយើងមានបញ្ហាជាមួយ vi da រឿងលុយកាក់ រឺរឿងអ្វីផ្សេង សូមអញ្ជើញមកដាក់ពាក្យបណ្តឹង។ កុំអោយបុគ្គលម្នាក់នឹងដើរធ្វើបាបគេទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *