ជនសង្ស័យចំនួន៥នាក់ត្រូវបានអាវុធហត្ថបញ្ជូន ទៅសាលាដំបូងពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង១២នឹង៣០នាទីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៖ចំនួន០៥នាក់ ឈ្មោះ ប៊ុនឈឿន រ៉ាឈីត ហៅ ឆាតភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ .រក្សាទុក និងប្រើប្រាស់.រំលោភលើលំនៅឋាន. ឈ្មោះ ភូ ឡិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ .ជួញដូរ និងប្រើប្រាស់. ឈ្មោះ ញ៉េមសុធា  ហៅ ញ៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ.ប្រើប្រាស់. ឈ្មោះ វ៉ាន់ សឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ននៅរស់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់), ឈ្មោះ សេង សុខណាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ.ប្រើប្រាស់. ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ,៣៩ក្រាម, ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៤គ្រឿង រួមនឹងសម្ភារៈមួយចំនួនហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យ៖បានឆ្លើយសារភាពថា៖ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន ពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា៖ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ៖រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *