ខេត្តកោះកុង៖ កាលពីថ្ងៃពុធទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៨នឹង២០នាទី នៅចំណុចផ្លូវកែងពន្ធដារ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបានឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ឈ្មោះ តូ គឹមឡុង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់ដើមថ្កូវ ខណ្ឌចំការមន។ ដោយជនសង្ស័យ៖ ខាងលើធ្លាប់ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ (ករណីគ្រឿងញៀន)។
+ករណី៖ លួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទ០១គ្រឿង )ពីជនរងគ្រោះនៅចំនុចស្ថានីយ៍ប្រេងឥន្ធនៈសុវណ្ណភូមិ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ វត្ថុតាងដកហូត៖ ម៉ូតូ០១គ្រឿងម៉ាក NEX ពណ៌ខ្មៅ មិនស្គាល់ សេរីឆ្នាំ១គ្រឿង ទូស័ព្ទចំនួន២គ្រឿងម៉ាកSamsung S21 ពណ៌ស្វាយ១គ្រឿង និងម៉ាកRealmi ១គ្រឿង ។
ករណីនេះផ្នែកជំនាញព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕