ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃពុធទី២៩ខែមេសាឆ្នាំ២០២៥ នៅ វេលាម៉ោង១១និង២០នាទី លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ខេត្តឧត្តរមានជ័យ ។ បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកាបង្ក្រាបដោយវរសេនីយ៍ទោផន ជាង អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ដាច់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ បង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចព្រៃគុយស្ថិតក្នុងភូមិជ័យនិវត្តន៍ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ឃាត់ខ្លួនបានជនសង្ស័យ៖ ចំនួន០១នាក់ ឈ្មោះ ពេញ ប៉ុង ភេទ ប្រុសអាយុ៣៩ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិទួលពង្រឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
ករណីចុះបង្រ្កាបសមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាងមាន៖ ១ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ០៤កញ្ចប់ធំ។ ២ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ ៣ ទូរសព្ទ័ម៉ាក់ ViVoមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ៖ រួមទាំងសំម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញបាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទសាកសួរបំភ្លឺដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត ៕