
បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ នាសម័យប្រឡង ៖ ២៦ មេសា ២០២៥។ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជននិងកីឡាបានប្រកាសប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាបទទួលបានជ័លាភីចំនួនពីររូបនៅកម្រិតថ្នាក់ទី១២ រួមមាន៖
១–សិស្សឈ្មោះ ពៅ ជុំរតនៈ មកពីវិទ្យាល័យស្មាតឃីត ទទួលបានជ័ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជារូបវិទ្យា ២–សិស្សឈ្មោះ រ៉ាន់ ម៉ាទីណា មកពីវិទ្យាល័យអង្គរ ទទួលបានចំណាតថ្នាក់លេខ២ លេីមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ៕