ខេត្តសៀមរាប៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានរៀបចំការប្រជុំផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស C1-1.5 លាននាក់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដល់ចៅសង្កាត់ទាំង១២ និងនាយក នាយិកាវិទ្យាល័យចំណេះទូទៅក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដោយមានសមាសភាពចូលរួមសរុបចំនួន៥០នាក់។
លោក អភិបាលរងខេត្តបានជំរុញដល់សង្កាត់ទាំង១២ ត្រូវផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យទូលំទូលាយ ពិសេសត្រូវផ្សព្វផ្សាយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដេីម្បីពួកគាត់ទទួលបាននូផលប្រយោជន៍ទាំងនេះតាមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោក អភិបាលរងខេត្ត ក៏បានអញ្ជើញទស្សនាតាមរោងជាង បន្ទប់ពិសោធន៍ បន្ទប់រៀនវិទ្យាស្ថានផងដែរ ៕