ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខាបានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀងខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា…
នគរបាលខេត្តសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ចំនួន០២ក្រុម ទៅសាលាដំបូងខេត្តសៀមរាប
ខេត្តសៀមរាប៖ ករណីជនសង្ស័យចំនួន០២ក្រុម បានប្រើប្រាស់ (អាវុធ កែច្នៃខុសច្បាប់) កាលពីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦និង១៦នាទី អំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី ) និងនៅចំណុចភូមិទ័ពស្វាយ ឃុំ ជប់តាត្រាវ ស្រុកអង្គរធំខេត្តសៀមរាប ដែលហេតុការណ៍ នេះបង្ករឡើង ដោយជនសង្ស័យ ចំនួន ០២ក្រុម មានគ្នាចំនួន ១២នាក់ ក្រោយពីប្រព្រឹត្តអំពើហិង្សារួចពួកគេបាននាំគ្នាគេចខ្លួនអស់។ ករណីខាងលើ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍…
អាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកត្រាំកក់
ខេត្តតាកែវ៖ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែងជាបន្តបន្ទាប់ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ ។ ប្រតិបត្តិការធ្វើឡើងដោយទទួល បានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯកឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យ បានមនុស្សបានចំនួន០៣នាក់ (ប្រុស) ១.…
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ណារ៉ុង អាយុ៥៩ឆ្នាំករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្ត នៅក្រុងកំពត
ខេត្តកំពតឋ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភលើទំនុកចិត្ត អនុវត្តតាមដីការបស់តុលាការខេត្តកំពត ដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោក អឿន វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត លេខ៣៤៥ព្រ.ទ/២៥ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ពីបទ រំលោភលើទំនុកចិត្ត ក្នុងអំឡុង ខែមីនាឆ្នាំ២០២១ ប្រព្រឹត្តនៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស…
ជនជាតិវៀតណាម ម្នាក់ ត្រូវចាប់ខ្លួន ករណីស្នាក់នៅដោយខុសច្បាប់ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនជាតិវៀតណាម មួយរូប បញ្ជូនទៅកម្លាំងជំនាញដើម្បីអនុវត្តតាមនីតិវិធី។ នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ ស្នងការស្ដីទីនគរបាលខេត្តសៀមរាប បានបញ្ជាក់ ប្រាប់ បណ្តាញសារព័ត៍មាន ក្នុងស្រុក មួយថា ករណីចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតិ នាវេលាម៉ោង១៩និង០០នាទី កាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាម ម្នាក់ ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។ តាមការសាកសួរជនជាតិវៀតណាម រូបនេះ ឈ្មោះ LE VAN HUYNH ភេទប្រុស កើតថ្ងៃទី ២៤–០៩–១៩៧៤…
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាប ។ ខ្លឹមសារប្រជុំ ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទី រូបវន្តបុគ្គល។ ៣–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើពិធីសារទីមួយធ្វើ…
នាំខ្លួនមនុស្សម្នាក់ ក្នុងករណីបង្រ្កាបបទល្មើសព្រៃឈើ ទីតាំងសិប្បកម្មមួយកន្លែងក្នុងស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំនិងសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប បានចុះធ្វើបង្រ្កាបការនាំចូល និងធ្វើសន្និធិឈើចម្រុះគ្មានច្បាប់អនុញ្ញាត្ត នៅក្នុងរោងសិប្បកម្មមួយកន្លែង ដែលមានម្ចាស់ឈ្មោះ សុខ ឆេងហ៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតនៅ ភូមិគោកឆ្លក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមត្ថកិច្ចចម្រុះបានចាប់យកវត្ថុតាង៖ ឈើ ចម្រុះ ចំនួន ១៨៤ដុំ ពេលនេះជំនាញរដ្ឋបាលព្រៃឈើ កំពុងធ្វើការរាប់បែងចែកប្រភេទឈើ វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ។ …
មាន់ជល អនឡាញ ក្នុងឃុំត្រពាំងសាបស្រុកបាទី បើកលេងដោយសេរី ខណៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប មិនអើពើបង្រ្កាប
ខេត្តតាកែវ៖ តើភូមិឃុំមានសុវត្ថិភាពមាននៅឯណា?សម្រាប់ប្រជាពលរដ្ឋរស់នៅ បើមានបនល្បែងស៊ីសងខុសច្បាប់ ជលមាន់ តាមប្រពន្ធ័ អនឡាញ បានកើតឡើង ក្នុងមូលរដ្ឋាន អាណាធិបតេយ្យបែបនេះនោះ បើកលេងដោយសេរី ក្នុងឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ក្នុងដែនគ្រប់គ្រង់របស់ លោកវីរៈសេនីយ៍ត្រី ម៉ាន់ ទូច មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ជាក់ស្តែង ទីតាំងល្បែងដែលកំពុងបើកដំណើរការលេងស្ថិតនៅ ទីទួលកំពតព្រៃចំការមួយកន្លែង ខាងត្បូងភូមិ ខាងលើនេះ បានបើកលេងយ៉ាងមានសុខសុវត្ថិភាព មិនខ្លាចសមត្ថកិច្ចនោះឡើយ ។ យោងប្រភព៖ ប្រជាពលរដ្ឋ…
ឯកឧត្តម ប្រាក់ សោភ័ណ ជម្រុញ ឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះទឹកជន់លិច
ខេត្តសៀមរាប៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ក្នុងខេត្តសៀមរាប។ ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ស្រុក ពួក នៃខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស…
ពិធីបួងសួងសុំសេចក្តីសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ វត្តព្រះសិអារ្យ ក្នុងបរិវេនប្រាសាទបាយ័ន ទឹកដីអង្គរដ៏អច្ឆរិយៈនៃកម្ពុជា
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅវត្តព្រះសិអារ្យ នីបរិវេណប្រាសាទបាយ័នទឹកដីអង្គរដ៏អច្ឆរិយៈនៃកម្ពុជា បានធ្វើពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមានការនិមន្តចូលរួមពីព្រះតេជគុណ ព្រះយសោធញាណ ឡោម សុឈាត ព្រះរាជាគណៈកិត្តិយសនិងជា ព្រះចៅអធិការវត្តព្រះសិអារ្យ រួមនឹងភិក្ខុសង្ឃជាច្រើនអង្គ និង ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯកធូ សារឿន និងលោកជំទាវ ឯកឧត្តមឧត្តមសេនីយ៍ទោ សាយ រិទ្ធិស័ក្ក និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់…