ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នេះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសំណេះសំណាល និងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ នៅវត្តទេពពោធិវង្ស(ហៅវត្តថ្មី) ដែលស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែលថា ចំពោះការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង សាមុីខ្លួនត្រូវភ្ជាប់ឯកសារមួយចំនួនរួមមាន៖
១– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់ កំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (បញ្ជាក់នីត្យានុកូលកម្ម) ឬលិខិតបញ្ជាក់ទីលំនៅ។
២– ប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា (ត្រូវភ្ជាប់ឯកសារបន្ថែម) ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ៕